CAMSOC ចេញ​យុទ្ធនា​ការ​គាំទ្រ​រាជធានី​-​ខេត្ត​ដើម្បី​បំផ្ទុះ​ការ​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣

2022/02/18 05:28:37 pm        76

​ស៊ី​ហ្គេម៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដាក់​ចេញ​នូវ​យុទ្ធនាការ​មួយក្នុង​ផែនការ​យុទ្ធសាស្ដ្រ​របស់ខ្លួន ដើម្បី​គាំទ្រ​សកម្មភាព​របស់​រាជធានី​-​ខេត្តក្នុងការ​ចូលរួម​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា។ នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ CAMSOC កាលពី​ថ្មីៗ។​

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​គូសបញ្ជាក់ថា យុទ្ធនាការនៃ​ផែនការ​យុទ្ធសាស្ដ្រ​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ CAMSOC រួចហើយ ដើម្បី​គាំទ្រ​សកម្មភាព​រាជធានី​-​ខេត្ដឲ្យ​ស្របទៅនឹង​ការ​បំផ្ទុះ​ការផ្សព្វផ្សាយ​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ ថា​ កម្ពុជា​បាន​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​នេះ។​ ​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មានប្រសាសន៍​ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២១ និង​លើក​ទិស​ទៅ​ឆ្នាំ​២០២២-២០២៣ និង​សិក្ខាសាលា​ថ្នាក់ជាតិស្ដីពី​អភិបាលកិច្ច​ល្អកាលពី​ថ្មីៗ​ថា បេសកកម្ម​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះមិនមែន​តែ​រាជធានី​-​ខេត្ត ៥ ដែល​ត្រូវ​រៀបចំ​ការប្រកួត​តាម​ប្រភេទ​កីឡា​នីមួយៗ​នោះទេ តែ​ជា​កាតព្វកិច្ច​របស់​រាជ​ធានី​-​ខេត្ត​ទាំងអស់ ដែល​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួនឲ្យ​ចូលរួម​ទាំងអស់គ្នា ព្រោះ​ប្រជាជន​ម្នាក់ៗសុទ្ធ​តែមាន​តួនាទី​ជា​ម្ចាស់ផ្ទះ​ដូចគ្នា។​

​គួរ​ដឹងថា មកទល់ពេលនេះកម្ពុជា​នៅសល់​ពេល​តែ ៤៤១​ថ្ងៃ​ទៀត​ប៉ុណ្ណោះក្នុង​ដំណើរ​ឆ្ពោះទៅ​ធ្វើជា​ម្ចាស់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ដែល​រាជរដ្ឋាភិបាល​បានកំណត់​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ចាប់ពី​ថ្ងៃទី​០៥ ខែឧសភាដល់​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេមលើក​ទី​១២ ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២៣។ ចំពោះ​ទីតាំង​ធំៗដែល​ត្រូវបាន CAMSOC កំណត់​ត្រៀម​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមរួមមាន​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្ត​ព្រះសីហនុ ខេត្តកំពត ខេត្ត​កែប និង​ខេត្តកំពង់ស្ពឺ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm