ប្រធានាធិបតីកូរ៉េខាងត្បូង ជួបជាមួយនាយករដ្ឋមន្ត្រីចិន និងនាយករដ្ឋមន្ត្រីជប៉ុន នៅឯកិច្ចប្រជុំ G20

2025/11/24 11:11:40 pm        77

នៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ ការិយាល័យរបស់លោក Lee Jae Myung បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi អំឡុងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ឈានមុខគេទាំង២០ (G20) កាលពីចុងសប្តាហ៍កន្លងទៅ នៅប្រទេសអាហ្វ្រិកខាងត្បូង។

បើយោងតាមសេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង បានប្រាប់លោក Li ថា លោកសង្ឃឹមថា នឹងមានជំនួបកំពូលជាមួយប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុងប៉េកាំងនាពេលខាងមុខ ហើយលោក Li បាននិយាយតបវិញថា លោកនឹងនាំយកសារទៅជម្រាបលោក Xi។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា លោក Lee បានសង្កត់ធ្ងន់ថា ការប្រាស្រ័យទាក់ទងគ្នា មានសារៈសំខាន់ណាស់ ក្នុងការសាងនូវទំនុកចិត្តទៅវិញទៅមក រវាងប្រទេសទាំង២ ហើយថា លោក Li បានយល់ស្របជាមួយការលើកឡើងនោះ។

ជាមួយគ្នានេះ ការិយាល័យរបស់លោក Lee បានបន្ថែមថា សម្រាប់កិច្ចប្រជុំជាមួយលោកស្រី Takaichi របស់ប្រទេសជប៉ុន មេដឹកនាំទាំង២ បានអះអាងសារជាថ្មី អំពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគី ស្របពេលសណ្តាប់ធ្នាប់អន្តរជាតិកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់។

ដោយឡែកក្នុងអំឡុងពេលផ្ដល់សុន្ទរកថា កាលពីថ្ងៃអាទិត្យ លោក Lee បានសន្យាថា នឹងធ្វើឲ្យកិច្ចប្រជុំ G20 នៅតែជាវេទិកាដ៏មានឥទ្ធិពលបំផុត សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅពេលដែលកូរ៉េខាងត្បូងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៨៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm