អនុប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Hussein Al-Sheikh បានជួបជាមួយលោក Tony Blair និងតំណាងរដ្ឋាភិបាលអាមេរិកកាលពីថ្ងៃអាទិត្យនៅទីក្រុង Ramallah ដើម្បីពិភាក្សាអំពីផែនការសម្រាប់ទឹកដីនេះ បន្ទាប់ពីការវាយប្រហាររបស់របបអ៊ីស្រាអែល។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Wafa កិច្ចប្រជុំនៅទីក្រុងរ៉ាម៉ាឡា ( Ramallah) ក៏បានផ្តោតលើបញ្ហាទាក់ទងនឹងតំបន់វេសបែង ( West Bank) ជាពិសេសតម្រូវការសម្រាប់ការសម្រេចបាននូវការសម្រេចចិត្តដោយខ្លួនឯង និងភាពជារដ្ឋប៉ាឡេស្ទីន។

កិច្ចប្រជុំនេះ ធ្វើឡើងបន្ទាប់ពីសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ដែលរួមមានការដាក់ពង្រាយកងកម្លាំងរក្សាស្ថិរភាពអន្តរជាតិនៅតំបន់ហ្កាហ្សា និងផែនការសម្រាប់ការកសាងឡើងវិញ និងការគ្រប់គ្រងទឹកដីនេះ។
សារព័ត៌មាន Wafa បានឲ្យដឹងទៀតថា លោក Al-Sheikh បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងឈប់បាញ់ និងជំនួយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) និងអ្នកសម្របសម្រួលមកពីប្រទេសអេហ្ស៊ីប កាតា ទួរគី អារ៉ាប៊ីសាអ៊ូឌីត ហ្ស៊កដានី អារ៉ាប់រួម ឥណ្ឌូនេស៊ី ប៉ាគីស្ថាន និងសហភាពអឺរ៉ុប៕
