ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee និយាយថា កូរ៉េទាំង២ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ខ្លាំងណាស់

2025/11/25 01:40:10 am        86

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ បានលើកឡើងថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងស្ថិតក្នុង «ស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងណាស់» ដែលការប៉ះទង្គិចគ្នាដោយចៃដន្យ អាចកើតឡើងបានគ្រប់ពេលវេលា ហើយវាមានសារៈសំខាន់ ដែលទីក្រុងសេអ៊ូលត្រូវចូលរួមជាមួយទីក្រុងព្យុងយ៉ាង នៅក្នុងការសន្ទនា។

លោក Lee ត្រូវបានដកស្រង់សម្តី ដែលបាននិយាយថា កូរ៉េខាងជើងកំពុងបដិសេធមិនព្រមឆ្លើយតប ចំពោះការហៅទូរសព្ទរបស់ទីក្រុងសេអ៊ូល ដើម្បីបង្កើតទំនាក់ទំនង ហើយកំពុងដំឡើងរបងលួសបន្លា តាមបណ្តោយព្រំដែនយោធា ជាអ្វីដែលមិនធា្លប់ត្រូវបានធ្វើឡើយ ចាប់តាំងពីចុងបញ្ចប់សង្រ្គាមកូរ៉េឆ្នាំ១៩៥០-៥៣។

បើតាមយោងតាមសារព័ត៌មាន Yonhap បានឲ្យដឹងថា លោក Lee បាននិយាយថា៖ «ទំនាក់ទំនងអន្តរកូរ៉េ បានក្លាយទៅជាអរិភាព និងការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំង ហើយដោយមិនមានសូម្បីតែកម្រិតមូលដ្ឋាននៃការជឿទុកចិត្តគ្នា កូរ៉េខាងជើងកំពុងបង្ហាញឥរិយាបថកាន់តែតានតឹងខ្លាំង»។

លោក Lee បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅលើជើងហោះហើរចេញពីប្រទេសអាហ្វ្រិកខាងត្បូង ជាកន្លែងដែលលោកបានចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសទាំង២០ (G20) ឆ្ពោះទៅកាន់ទួរគី ដែលជាជើងចុងក្រោយនៃការធ្វើដំណើររបស់លោក។

គួរបញ្ជាក់ថា កូរ៉េខាងត្បូងបានស្នើឲ្យមានកិច្ចចរចាយោធាជាមួយកូរ៉េខាងជើង កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដើម្បីពិភាក្សាអំពីការបង្កើតព្រំដែនច្បាស់លាស់ តាមខ្សែកំណត់ព្រំដែនយោធា (MDL) ក្នុងគោលបំណងការពារការប៉ះទង្គិចប្រដាប់អាវុធ នៅតាមព្រំដែនដែលអាចបង្កឲ្យមានជម្លោះកាន់តែទូលំទូលាយ។ កូរ៉េខាងជើងមិនបានឆ្លើយតប ឬប្រតិកម្ម ចំពោះសំណើនេះឡើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm