សមាជិកព្រឹទ្ធសភាចង់ឲ្យលោក Trump ឆ្លើយសំណួរ អំពីផែនការលក់ TikTok

2025/11/25 01:50:42 am        71

សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ នៅថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ បានស្នើឲ្យប្រធានាធិបតីអាមេរិក លោក Donald Trump ឆ្លើយអំពីព័ត៌មានលម្អិតសំខាន់ៗ ស្ដីពីផែនការរបស់ម្ចាស់ជនជាតិចិនរបស់បណ្ដាញសង្គម TikTok ក្នុងការលក់ភាគហ៊ុនភាគច្រើន នៅក្នុងទ្រព្យសម្បត្តិរបស់កម្មវិធីចែករំលែកវីដេអូខ្លីមួយនេះ នៅសហរដ្ឋអាមេរិក។

លោក Trump បានចុះហត្ថលេខាលើក្រឹត្យមួយ កាលពីថ្ងៃទី២៥ ខែកញ្ញា ដែលប្រកាសថា ផែនការលក់ប្រតិបត្តិការរបស់បណ្ដាញសង្គម TikTok នៅសហរដ្ឋអាមេរិក ទៅឲ្យសម្ព័ន្ធអ្នកវិនិយោគអាមេរិក និងសកល បំពេញតាមតម្រូវការសន្តិសុខជាតិដែលមានចែងក្នុងច្បាប់ឆ្នាំ២០២៤ ហើយផ្តល់ពេលវេលាឲ្យពួកគេ ១២០ថ្ងៃ ដើម្បីបញ្ចប់ការលក់ដូរនេះទាំងស្រុង។

ក្នុងការធ្វើដូច្នេះ លោកបានពន្យារពេលរហូតដល់ថ្ងៃទី២០ ខែមករា នូវការអនុវត្តច្បាប់ហាមឃាត់កម្មវិធីនេះដែលត្រូវបានប្រើប្រាស់ដោយជនជាតិអាមេរិកចំនួន ១៧០លាននាក់ ប្រសិនបើក្រុមហ៊ុន ByteDance របស់ចិនមិនលក់វានោះទេ។ តែសមាជិកព្រឹទ្ធសភា លោក Ed Markey បាននិយាយថា សេតវិមានមិនបានឆ្លើយសំណួរជាច្រើន ហើយមិនបានអនុវត្តតាមច្បាប់ឆ្នាំ២០២៤ នោះឡើយ។

នៅក្នុងលិខិតមួយផ្ញើទៅកាន់លោក Trump នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ លោក Markey បានរៀបរាប់ថា៖ «ការពន្យារពេលដែលមិនស្របច្បាប់ម្តងហើយម្តងទៀតរបស់អ្នក ពាក់ព័ន្ធនឹងថ្ងៃផុតកំណត់នៃប្រតិបត្តិការលក់ និងការអត្ថាធិប្បាយមិនច្បាស់លាស់ អំពីកិច្ចព្រមព្រៀងនេះ បង្កើតឲ្យមានជាសំណួរធំៗ អំពីថា តើអ្នកអាចធានាឲ្យមានកិច្ចព្រមព្រៀងដែលបន្តប្រតិបត្តិការ TikTok និងដោះស្រាយបញ្ហាសន្តិសុខជាតិដែលបង្កឡើងដោយភាពជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុន ByteDance លើបណ្ដាញសង្គម TikTok បានដែរ ឬទេ»។ សភា និងប្រជាជនអាមេរិក ត្រូវការយល់ច្បាស់ អំពីលក្ខខណ្ឌ និងស្ថានភាពនៃកិច្ចព្រមព្រៀងដែលត្រូវបានសន្មតនេះ»។

សេតវិមានមិនបានឆ្លើយតបភា្លមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ពាក់ព័ន្ធនឹងលិខិតរបស់សមាជិកព្រឹទ្ធសភានេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm