ទីក្រុង Hat Yai របស់ថៃ ត្រូវបានប្រកាសជាតំបន់គ្រោះមហន្តរាយ ខណៈជួបទឹកជំនន់ធំបំផុតលើកដំបូង ក្នុងរយៈពេល ៣០០ឆ្នាំ

2025/11/25 02:19:34 am        106

អភិបាលខេត្ត Songkhla ដែលរួមមានទាំងទីក្រុង Hat Yai ផងដែរ បានប្រកាសតំបន់ទាំងមូលជាតំបន់គ្រោះមហន្តរាយ និងបានបញ្ជាឲ្យមានការជម្លៀសអ្នកស្រុកជាបន្ទាន់ ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ បានធ្វើឲ្យតំបន់មួយចំនួនស្ថិតក្នុងស្ថានភាពវិបត្តិ។

អភិបាលខេត្ត លោក Ratthasart Chidchoo បានចេញសេចក្តីប្រកាស នៅវេលាម៉ោង ១០ព្រឹក (ម៉ោងក្នុងស្រុក) នាថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) នេះ ដោយបានប្រកាសតំបន់គ្រោះមហន្តរាយទូទាំងតំបន់រដ្ឋបាលទាំង ១៦។ បទបញ្ជានេះផ្តល់អាទិភាពឲ្យមានការជម្លៀសភ្លាមៗ សម្រាប់ក្រុមមនុស្សងាយរងគ្រោះ ដែលរួមមានកុមារ មនុស្សចាស់ និងអ្នកជំងឺ។ 

អង្គភាពយោធា ស៊ីវិល និងរដ្ឋបាលមូលដ្ឋាន ត្រូវបានដាក់ពង្រាយ ដើម្បីពន្លឿនកិច្ចប្រឹងប្រែងសង្គ្រោះ។ ហើយលោក Ratthasart បាននិយាយថា តំបន់ដែលរងគ្រោះខ្លាំងបំផុត រហូតមកដល់ពេលនេះ គឺនៅតំបន់ Na Thawi ដែលស្ថានភាពត្រូវបានពិពណ៌នាថា «ធ្ងន់ធ្ងរខ្លាំង»។

ទឹកជំនន់ បានកើតមានពាសពេញតំបន់តូចៗចំនួន ១០ និងភូមិ ៩២ នៅទីនោះ ដោយប៉ះពាល់ដោយផ្ទាល់ដល់ប្រជាពលរដ្ឋជាង ១៥.០០០គ្រួសារ ឬជាង ៥ម៉ឺននាក់។ សេចក្តីរាយការណ៍ក្នុងស្រុក បានឲ្យដឹងថា គ្រប់ផ្លូវទាំងតូច និងធំ នៅក្នុងតំបន់នេះ ត្រូវបានកាត់ផ្តាច់ ដែលធ្វើឲ្យការធ្វើដំណើរតាមផ្លូវគោក មិនអាចធ្វើដំណើរបានឡើយ។ ការចូលទៅដល់ប្រជាជនរងគ្រោះ ឥឡូវនេះ គឺពឹងផ្អែកតែលើទូកប៉ុណ្ណោះ។

បើយោងតាមនាយកដ្ឋានធារាសាស្ត្រ បានឲ្យដឹងថា ឥទ្ធិពលខ្យល់មូសុងដ៏ខ្លាំង បានបណ្តាលឲ្យមានភ្លៀងធ្លាក់ច្រើនបំផុតកម្រិត ៦៣០មីលីម៉ែត្រ ក្នុងរយៈពេល ៣ថ្ងៃ ដែលបង្កឲ្យមានទឹកជំនន់ធំខ្លាំងនៅទូទាំងខេត្តភាគខាងត្បូងចំនួន ១០ ដោយ Hat Yai ជួបប្រទះទឹកជំនន់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ៣សតវត្សរ៍៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        222

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm