កម្ពុជា បង្ហាញការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការសន្តិសុខសាយប័រ ក្នុងកម្មវិធី European Cyber Week នៅបារាំង

2025/11/25 02:46:23 am        131

ឯកឧត្តម អ៊ឹង សុខឧត្តម ទីប្រឹក្សាក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលឧត្តមភាពសាយប័រ (The Pôle d'Excellence Cyber) នៃសាធារណរដ្ឋបារាំង និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ អ្នកជំនាញបច្ចេកទេសសន្តិសុខសាយប័រ និងបញ្ញាសិប្បនិម្មិត សហគ្រិនឌីជីថល និងអ្នកស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ មកពីបណ្តាប្រទេសជុំវិញអឺរ៉ុប ដើម្បីពិភាក្សា និងចែករំលែកអំពីការវិវឌ្ឍថ្មីៗនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងសន្តិសុខសាយប័រ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងសុន្ទរកថាអំពីសារៈសំខាន់ នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ជាពិសេសកិច្ចសហប្រតិបត្តិការរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយកម្ពុជា និងបានលើកឡើងពីបច្ចុប្បន្នភាពនៃបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា និងកិច្ចការងារជាអាទិភាពសំខាន់ៗមួយចំនួនរួមមាន៖ 

១. ការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាលើកិច្ចការសន្តិសុខសាយប័រ តាមរយៈការរៀបចំច្បាប់សន្តិសុខសាយប័រ និងការបង្កើតគណៈកម្មាធិការសន្តិសុខឌីជីថលស្របតាមការអនុវត្តផែនការយុទ្ធសាស្រ្តបច្ចុកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលកំពុងផ្តោតយកចិត្តទុកលើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលសំដៅដល់ការជឿជាក់លើការប្រើប្រាស់ប្រព័ន្ធឌីជីថល

២. ការធ្វើបច្ចុប្បន្នភាព និងធ្វើឱ្យប្រសើរឡើងនៃមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខសាយប័រ ការបណ្តុះបណ្តាលធនធានមនុស្សសាយប័រ និងការបង្កើនកិច្ចសហប្រតិបត្តិការនានាទាំងវិស័យឯកជន និងវិស័យរដ្ឋលើបច្ចេកវិទ្យាឌីជីថល

៣. ការបង្កើតឧទ្យានឌីជីថលកម្ពុជា ដែលជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងការជំរុញការគាំទ្រដល់ការវិនិយោគផ្នែកបច្ចេកវិទ្យាឌីជីថលថ្មីៗ ជាមជ្ឈមណ្ឌលគាំទ្រការស្រាវជ្រាវនូវបច្ចេកវិទ្យា និងសម្រួលដល់កិច្ចការរដ្ឋបាលសម្រាប់សហគ្រិនភាពឌីជីថលផងដែរ

៤. ការត្រៀមរៀបចំព្រឹត្តិការណ៍ហ្រ្វង់កូតិច-FrancoTech កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីឆ្នាំ២០២៦ ដែលគ្រោងរៀបចំឡើងនៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។

បន្ថែមលើនេះ ឯកឧត្តម ក៏បានលើកពីសារៈសំខាន់នៃការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យានៅតាមបណ្តាប្រទេសអឺរ៉ុប និងសាធារណរដ្ឋបារាំង ដើម្បីចូលរួមកម្មវិធីឱ្យបានច្រើន និងពិចារណាលើការវិនិយោគលើវិស័យបច្ចេកវិទ្យាឌីជីថល ជាពិសេសសន្តិសុខសាយប័រ និងបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) នាពេលអនាគត់ នៅកម្ពុជា។ 

ដោយឡែកបន្ទាប់ពីការអញ្ជើញចូលរួមកម្មវិធី European Cyber Week លើកទី១០ នៅទីក្រុងរ៉េន នៃសាធារណរដ្ឋបារាំង ពីថ្ងៃទី១៧-២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ឯកឧត្តម ក៏បានអញ្ជើញធ្វើដំណើរទៅទស្សនកិច្ចសិក្សានៅ Campus Cyber នៅទីក្រុងបារីស ដែលជាមជ្ឈមណ្ឌលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតីនៃសារធារណរដ្ឋបារាំង ដើម្បីជំរុញការប្រមូលផ្តុំក្រុមហ៊ុនសន្តិសុខសាយប័រ និងអង្គភាពជំនាញលើវិស័យសន្តិសុខសាយប័រជាតិរបស់សាធារណរដ្ឋបារាំង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm