នៅថ្ងៃចន្ទនេះ ផ្សែងអ័ព្ទយ៉ាងក្រាស់បន្តគ្របដណ្តប់ពីលើរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ធ្វើឲ្យលែងសូវមើលឃើញទន្លេ Yamuna និងផ្ទៃមេឃនៅក្នុងរដ្ឋធានីមួយនេះ ខណៈដែលអ្នកស្រុកប្រឈមនឹងថ្ងៃមួយទៀតនៃគុណភាពខ្យល់អន់ខ្លាំង ។
ទីភ្នាក់ងារស្រាវជ្រាវ និងព្យាករណ៍ឧតុនិយម និងប្រព័ន្ធគុណភាពខ្យល់(SAFAR)គ្រប់គ្រងដោយរដ្ឋ បានរកឃើញសន្ទស្សន៍គុណភាពខ្យល់ឡើងខ្ពស់រហូតដល់កម្រិត ៣៩៦ នៅក្នុងទីក្រុងទីក្រុងញូវដែល្លី នាថ្ងៃចន្ទនេះ ។

យោងតាមការអះអាងរបស់ក្រសួងឧតុនិយមឥណ្ឌា បានឲ្យដឹងថា សីតុណ្ហភាពអប្បរមា ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះផងដែរនៅក្នុងរយៈពេល ២ថ្ងៃខាងមុខនេះ ។
ទីក្រុងដែល្លី និងសង្កាត់ជុំវិញ តែងតែគ្របដណ្តប់ដោយផ្សែងអ័ព្ទពុល អំឡុងរដូវរងា ពេលដែលអាកាសធាតុត្រជាក់ទាក់ជាប់ការបំភាយឧស្ម័នចេញពីរថយន្ត ការដ្ឋានសំណង់ ហើយនិងការដុតកាកសំណល់កសិកម្ម ជំរុញឲ្យកម្រិតកង្វក់បរិយាកាសឡើងដល់កម្រិតមួយក្នុងចំណោមកម្រិតកង្វក់បរិយាកាសខ្ពស់បំផុតនៅលើពិភពលោក ៕
