យុវជន ឡោ វិ​ន​ហាវ ជឿជាក់ U23 កម្ពុជា​នឹង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ AFF U23 Championship 2022

2022/02/18 05:55:55 pm        920

​បាល់ទាត់៖ យុវជន ឡោ វិ​ន​ហាវ បាន​សម្ដែង​ការសប្បាយ​ចិត្តជា​ខ្លាំងក្រោយ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជាដណ្ដើមបាន​ជ័យជម្នះ ២​ប្រកួត​ជាប់ៗ​គ្នា ហើយ​គេ​រំពឹងថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹង​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់ AFF U23 Championship 2022 ដែល​កំពុងដំណើរការ​ប្រកួត​នៅ​កម្ពុជា​នេះ​ទៀតផង។​

​ថ្លែងប្រាប់​ក្រុមការងារ BTV-News ក្រោយ​ក្រុម U23 កម្ពុជាបាន​យកឈ្នះ U23 ហ្វីលីពីន ១-០ កាលពី​យប់មិញ វិ​ន​ហាវ បាន​កោតសរសើរ​កីឡាករ​កម្ពុជា ទោះបី​មាន​កាយសម្បទា​តូច​ជាង​កីឡាករ​ហ្វីលីពីន តែ​កីឡាករ​កម្ពុជា​ធ្វើបាន​យ៉ាង​ល្អ ទាំង​បច្ចេកទេស ល្បឿន និង​ការប៉ះបាល់​ជាដើម។ កត្ដា​នេះហើយដែល​នាំ​ឲ្យ​យុវជន​រូបនេះជឿជាក់ថា ក្រុម​គោព្រៃ​ជំទង់​កម្ពុជានឹង​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ។​ ​ទន្ទឹម​ជាមួយគ្នា យុវជន​វ័យ ១៣​ឆ្នាំដែល​បាន​បង្ក​ការភ្ញាក់ផ្អើល​ក្នុង​វិស័យ​បាល់ទាត់ ដោយ​ការបង្ហាញ​សមត្ថភាព​ត្រះ​បាល់​បាន ១,០០០​ដងក្នុង​រយៈពេល ៩នាទី​រូបនេះក៏បាន​សំណូមពរ​អ្នកគាំទ្រ​ចូលរួម​ទស្សនា និង​លើកទឹកចិត្ត​ក្រុម​ជម្រើសជាតិ​ឲ្យ​បាន​ច្រើន​កុះករ​ផង បន្ទាប់ពី​មើលឃើញ​សន្ទុះ​អ្នកគាំទ្រ​ផ្ទាល់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក្នុងការ​ប្រកួត​ជាមួយ​ហ្វីលីពីនមានការ​ធ្លាក់ចុះ បើ​ធៀប​នឹង​ការប្រកួត​ជាមួយ​ប្រ៊ុយណេ កាលពី​ថ្មីៗ។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ក្រុម U23 កម្ពុជាកំពុង​ឈរ​កំពូល​តារាង​ពូ​ល A នៃ​ពានរង្វាន់ AFF U23 Championship 2022 ដោយមាន ៦​ពិន្ទុ​ពេញក្រោយ​យកឈ្នះ​ប្រ៊ុយណេ ៦-០ និង​ឈ្នះ​ហ្វីលីពីន ១-០។ រីឯ​ការប្រកួត​ចុងក្រោយ​ក្នុង​ពូ​លកម្ពុជា​ត្រូវ​ជួប​ទី​ម័​រ​ខាងកើតនា​ថ្ងៃទី​២០ ខែកុម្ភៈ​ខាងមុខនេះ ហើយក៏​មានការ​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        79
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        341
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        427

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm