លោក Trump សាទរទំនាក់ទំនង "ដ៏រឹងមាំ" ជាមួយចិន បន្ទាប់ពីជំនួបទូរសព្ទជាមួយលោក Xi

2025/11/25 03:25:42 pm        256

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (២៤ វិច្ឆិកា) បានសាទរទំនាក់ទំនងជាមួយចិន ថា "រឹងមាំខ្លាំងណាស់" បន្ទាប់ពីកិច្ចសន្ទនាទូរសព្ទជាមួយមេដឹកនាំចិន លោក Xi Jinping ខណៈប្រធានាធិបតីចិនរូបនេះបានប្រាប់ទៅលោក Trump វិញថា "ការវិលត្រឡប់របស់កោះតៃវ៉ាន់ទៅកាន់ប្រទេសចិនវិញ" គឺជាផ្នែកដ៏សំខាន់នៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំង សម្រាប់សណ្តាប់ធ្នាប់ពិភពលោក។

ជំនួបទូរសព្ទនេះ ដែលមិនធ្លាប់ត្រូវប្រកាសដោយប្រទេសទាំងពីរនោះ បានកើតឡើងត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមេដឹកនាំទាំងពីរបានជួបប្រជុំគ្នានៅកូរ៉េខាងត្បូង ជាទីដែលលោកទាំងពីរបានយល់ព្រមលើក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន ស៊ីនហួរ បានស្រង់សម្តី លោក Xi ដែលនិយាយថា "ចិន និងសហរដ្ឋអាមេរិក ធ្លាប់ប្រយុទ្ធប្រកៀកស្មាគ្នាប្រឆាំងនឹងហ្វាស៊ីសនិយម និងយោធានិយម ហើយឥឡូវនេះ គួរតែធ្វើការរួមគ្នាដើម្បីការពារលទ្ធផលនៃសង្គ្រាមលោកលើកទីពីរ" ដោយបន្ថែមថា "ការវិលត្រឡប់របស់កោះតៃវ៉ាន់ ទៅកាន់ប្រទេសចិន គឺជាផ្នែកដ៏សំខាន់មួយនៃសណ្តាប់ធ្នាប់អន្តរជាតិក្រោយសង្គ្រាម"។

លោក Trump ពុំបានលើកពីកោះតៃវ៉ាន់ ក្នុងការបង្ហោះបណ្ដាញសង្គម Truth Social នៃជំនួបទូរសព្ទ "ដ៏ល្អ" ជាមួយលោក Xi ទេ ដោយគ្រាន់តែនិយាយថា កិច្ចសន្ទនាគ្របដណ្តប់ប្រធានបទជាច្រើន រួមទាំងអ៊ុយក្រែន សារធាតុហ្វង់តានីល និងផលិតផលកសិកម្មរបស់អាមេរិក។

លោកបានសរសេរបង្ហោះថា "ទំនាក់ទំនងអាមេរិកជាមួយចិន រឹងមាំខ្លាំងណាស់! កិច្ចសន្ទនានេះគឺជាការតាមដានកិច្ចប្រជុំដ៏ជោគជ័យរបស់ភាគីទាំងពីរនៅកូរ៉េខាងត្បូង កាលពី ៣សប្តាហ៍មុន។ លោក Trump បន្តថា លោកបានទទួលយកការអញ្ជើញរបស់លោក Xi ឱ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងខែមេសា (ឆ្នាំ២០២៦) ហើយក៏បានអញ្ជើញលោក Xi សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក នៅពេលក្រោយ ក្នុងឆ្នាំដដែលនោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm