អាមេរិក និងទីក្រុងគីវ ប្ដេជ្ញាដោះស្រាយការខ្វែងគំនិតលើផែនការសន្តិភាព ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

2025/11/25 05:14:34 pm        175

ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែន កាលពីថ្ងៃចន្ទ (២៤ វិច្ឆិកា) បានព្យាយាមផ្សារភ្ជាប់ការខ្វែងគំនិតរវាងភាគីទាំងពីរ ជុំវិញផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីបានយល់ព្រមកែប្រែសំណើរបស់សហរដ្ឋអាមេរិក ដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន មើលឃើញថាជាបញ្ជីបំណងប្រាថ្នារបស់វិមានក្រឹមឡាំង។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងគីវបាននិយាយថា ភាគីទាំងពីរបាន "ចម្រាញ់នូវសេចក្ដីព្រាងក្របខណ្ឌសន្តិភាព" មួយ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងហ្សឺណែវ កាលពីថ្ងៃអាទិត្យ។ ទោះបីជាពុំមានខ្លឹមសារជាក់លាក់ក៏ដោយ ប៉ុន្តែកិច្ចពិភាក្សានៅស្វីសនោះ ទទួលបានការស្វាគមន៍យ៉ាងប្រុងប្រយ័ត្នពីសម្ព័ន្ធមិត្តមួយចំនួនរបស់អ៊ុយក្រែន។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា គណៈប្រតិភូអ៊ុយក្រែន ដែលចូលរួមក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីអាមេរិកនៅស្វីស កំពុងត្រឡប់ទៅប្រទេសវិញកាលពីថ្ងៃចន្ទ ដើម្បីរាយការណ៍លទ្ធផល។ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានលើកពីវឌ្ឍនភាពថ្មីលើកិច្ចពិភាក្សានោះដែរ។

ក្រោយមកនៅឯសេតវិមាន អ្នកនាំពាក្យ លោកស្រី Karoline Leavitt បាននិយាយថា មានការខ្វែងគំនិតគ្នាប៉ុន្មានចំណុចដែលនៅសេសសល់ ប៉ុន្តែ "អាមេរិកមានទំនុកចិត្តថា នឹងអាចដោះស្រាយរឿងទាំងនោះបាន"។ ក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក Zelenskyy បាននិយាយថា ឥឡូវនេះ ផែនការសន្តិភាពបានដាក់បញ្ចូលចំណុច "ត្រឹមត្រូវ" ហើយ ប៉ុន្តែបញ្ហារសើបនឹងត្រូវយកទៅពិភាក្សាជាមួយលោក Trump បន្តទៀត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        260
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        302
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        281

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm