ឯកសារ៖ រដ្ឋបាលលោក Trump បញ្ជាឱ្យពិនិត្យឡើងវិញលើជនភៀសខ្លួន ដែលចូលអាមេរិក អំឡុងរដ្ឋបាលលោក Biden

2025/11/25 05:33:55 pm        185

អនុស្សរណៈផ្ទៃក្នុងរបស់រដ្ឋាភិបាលអាមេរិក ដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រ បានឱ្យដឹងថា រដ្ឋបាលលោកប្រធានាធិបតីអាមេរិក Donald Trump បានបញ្ជាឱ្យពិនិត្យឡើងវិញយ៉ាងទូលំទូលាយ លើជនភៀសខ្លួនទាំងអស់ដែលចូលទៅសហរដ្ឋអាមេរិក ក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតី Joe Biden នៅក្នុងជំហានដ៏ភ្ញាក់ផ្អើលមួយដែលអាចគាស់កកាយឡើងវិញនូវករណីរបស់មនុស្សរាប់ពាន់នាក់ ដែលស្វែងរកការការពារពីសហរដ្ឋអាមេរិក។

បទបញ្ជានេះនឹងអនុវត្តចំពោះជនភៀសខ្លួនប្រហែល ២៣៣.០០០នាក់ ដែលបានចូលនៅចន្លោះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះបើតាមអនុស្សរណៈដែលចុះហត្ថលេខាដោយលោក Joe Edlow ប្រធានសេវាសញ្ជាតិ និងអន្តោប្រវេសន៍អាមេរិក (USCIS)។ ឯកសារនេះក៏បញ្ជាឱ្យបញ្ឈប់នូវរាល់ដំណើរការពាក្យស្នើសុំស្នាក់នៅអចិន្ត្រៃយ៍ សម្រាប់ជនភៀសខ្លួនដែលចូលទៅអាមេរិក ក្រោមរដ្ឋបាលលោក Biden។

លោក Trump បានផ្អាកទទួលយកជនភៀសខ្លួនពីជុំវិញពិភពលោក នៅពេលចូលកាន់តំណែងក្នុងខែមករា ឆ្នាំ២០២៥នេះ ជាផ្នែកមួយនៃការបង្រ្កាបយ៉ាងទូលំទូលាយលើអន្តោប្រវេសន៍ទាំងស្របច្បាប់ និងខុសច្បាប់។ វិធីសាស្រ្តដ៏តឹងរ៉ឹងរបស់លោក Trump គឺផ្ទុយគ្នាខ្លាំងពីលោក Biden ដែលអំឡុងរដ្ឋបាលរបស់លោក បានស្វាគមន៍ជនភៀសខ្លួនជាង ១សែននាក់ ក្នុងឆ្នាំសារពើពន្ធ២០២៤។

អនុស្សរណៈរបស់សេវា USCIS ចុះថ្ងៃទី២១ ខែវិច្ឆិកា បាននិយាយថា ទីភ្នាក់ងារនេះនឹងបញ្ចប់ស្ថានភាពជនភៀសខ្លួនរបស់អ្នកដែលកំពុងនៅក្នុងសហរដ្ឋអាមេរិករួចទៅហើយ ប្រសិនបើរកឃើញថា អ្នកទាំងនោះមិនបំពេញតាមលក្ខណៈវិនិច្ឆ័យជនភៀសខ្លួន។ អនុស្សរណៈនេះអះអាងថា រដ្ឋបាលលោក Biden ប្រហែលជាបានផ្តល់អាទិភាពលើភាពរហ័ស បរិមាណ និងពាក្យស្នើសុំ ជំនួសឱ្យការសម្ភាសន៍ប្រកបដោយគុណភាព ល្អិតល្អន់ និងការត្រួតពិនិត្យគ្រប់ជ្រុយជ្រោយ។

កាលពីចុងខែតុលា លោក Trump បានកំណត់ការទទួលយកជនភៀសខ្លួនសម្រាប់ឆ្នាំសារពើពន្ធ ២០២៦ នៅកម្រិតទាបបំផុតត្រឹម ៧.៥០០នាក់ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm