កម្ពុជានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗ

2025/11/25 06:54:39 pm        260

ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា រំពឹងថា កម្ពុជា​នឹង​អាច​នាំ​ចេញ​សំបុក​ត្រចៀក​កាំ​ទៅកាន់ប្រទេស ចិនបានក្នុងពេលឆាប់ៗ ខណៈកម្ពុជាបាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយ ភាគីចិន ដើម្បីទម្លុះ​របាំង​បច្ចេក​ទេស​នៃការនាំចេញ។

លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិរក្ស ការនំាចេញ និងការ​កែច្នៃ​ផលិត​ផល​ចេញ​ពី​សំបុក​ត្រចៀ​ក​កាំនេះថា ជុំវិញការអភិវឌ្ឍលើវិស័យនេះ, បើធៀប ប្រទេសក្នុងអាស៊ាន កម្ពុជា​គឺ​ជា​ប្រទេស​កូន​ពៅ​ដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជា​ក៏​ជាប្រ​ទេស​ដែល​មាន​សក្តានុពល​ខ្លាំង​ លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ យើងបាន​អភិរក្ស​ផ្ទះ​ត្រចៀក​កាំ​មានចំនួនរាប់ពាន់ផ្ទះ ដោយការ អភិរក្សនេះពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​កំណើន​កើន​ឡើង​គួ​កត់សម្គាល់។

លោកជំទាវ បន្តថា ជុំវិញការនាំចេញសំបុកត្រចៀកកាំនេះដែរ កន្លងមក​កម្ពុជា​បាន​​នាំ​ចេញ​សំបុក​ចៀក​កាំ​ទៅ​ប្រទេសជិតខាង មានចំនួនច្រើនគួរសម បច្ចុប្បន្នកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ តាមរយៈការបណ្តុះបណ្តាលជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយភាគីចិន និង​បានទំនាក់ទំនងជាមួយគយចិន និងការសុំគោលការណ៍គាំទ្រពីស្ថានទូតចិនជាដើម ដែល​តាម​រយៈ នៃកិច្ចសហការនេះ បានបង្កើតនូវទំនុកចិត្តខ្ពស់ ដល់ការនាំ​ចេញ​សំបុក​ត្រចៀក​កាំ​របស់​កម្ពុជា​ចូល​ទៅក្នុងទីផ្សារចិនក្នុងពេលឆាប់ៗ។

លោកជំទាវ វ៉ា សុជិន បន្តឱ្យដឹងថា ចំពោះការផលិតនិងកែច្នៃសំបុកត្រចៀកកាំក្នុងស្រុកវិញ មក​ដល់​បច្ចុប្បន្ន​មានសិប្បកម្ម ជាច្រើន បាននិងកំពុង​កែច្នៃ​សម្រាប់​ការ​លក់​ដូរ​នៅលើ​ទីផ្សារ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បញ្ហានេះដែរ, លោកជំទាវបានលើកទឹកចិត្ត ដល់ម្ចាស់សិប្បកម្មកែច្នៃ សូម​ឱ្យ​ពង្រឹងនូវគុណភាពផលិតបន្ថែមទៀត ជាពិសេសការអនុវត្តស្តង់ដារ ដើម្បីការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ក៏ដូច​ជាគាំទ្រដល់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹង​ប្រែងយ៉ាងខ្លាំង ជំរុញបង្កើត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូរផ្សេងៗ ជា​ពិសេសជាមួយប្រទេសចិន ដោយបានជំរុញឲ្យមានពាណិជ្ជកម្មសេរី រវាង ប្រទេសទាំងពីរ ជាក់​ស្តែង​នា​ពេល​កន្លងមកនេះ កម្ពុជា-ចិនក៏បានបើកច្រកពាណិជ្ជកម្មលើផលិតផលសំបុកត្រចៀកកាំ រវាង​ប្រទេសទាំងពីរ, និងការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការ​រៀបចំ​វេទិកា​រ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ដូច​ជា៖​ វេទិការធុរកិច្ច ការផ្គត់ផ្គង់ពាណិជ្ជកម្ម និងការចូលរួម​ពិរព័ណ៍​លើ​ផលិត​ផល​សំបុក​ត្រចៀក​កាំ​ជាដើ​ម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm