ពីរ​ប្រកួត​ក្នុង​ដី​របស់​អង់គ្លេស​នៅ Nations League នឹង​លេង​នៅ​ទឹកដី Wolves ជា​លើកដំបូង​ក្នុង​រយៈ​ពេល ៦៦​ឆ្នាំ

2022/02/18 07:12:04 pm        78

​បាល់ទាត់៖ ​ក្រុម​បាល់ទាត់​ជំរើសជាតិ​អង់គ្លេស​នឹង​ត្រូវ​លេង​ក្នុង​ដី​របស់​ខ្លួន ២​ប្រកួត​នៅ​ពានរង្វាន់ UEFA Nations League នៅ​កីឡដ្ឋាន Molineux របស់​ក្លិប​ Wolverhampton Wanderers ជា​លើកដំបូង​ក្នុង​រយៈពេល ៦៦​ឆ្នាំ​។

​​ពីរ​ប្រកួត​ក្នុង​ដី​របស់​អង់គ្លេស​គឺ​ត្រូវ​ជួប​ជាមួយ​អ៊ីតាលី និង​ហុង​គ្រី តែ​ការប្រកួត​ទល់នឹង​អ៊ីតាលី​ថ្ងៃទី១១ ខែ​មិថុនា​ខាងមុខ​នឹង​មិន​អនុញ្ញាត​ឱ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​ឡើយ ដែល​ជា​ការ​ដាក់​ពិន័យ​របស់ UEFA លើ​អង់គ្លេស​ដែល​មិន​អាច​គ្រប់គ្រង​ស្ថានភាព​ឱ្យ​បាន​ល្អ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Euro ២០២០ នៅ​កីឡដ្ឋាន Wembley ដែល​អង់គ្លេស​ចាញ់​អ៊ីតាលី​ដោយ​បាល់ ១១​ម៉ែត្រ​កាត់សេចក្តី​នោះ​។ ​​នេះ​ជា​លើកដំបូង​សំរាប​កីឡដ្ឋាន Molineux តាំងពី​ខែ​ធ្នូ​ ឆ្នាំ​១៩៥៦ ដែល​ទទួល​ការប្រកួត​របស់​ក្រុម​ជំរើសជាតិ​។ ​​អង់គ្លេស​ត្រូវ​បាន​ចាប់ឆ្នោត​ស្ថិត​ក្នុង​ពូ​ល A3 នៃ​ពានរង្វាន់ UEFA Nations League រដូវ​កាល​នេះ​ដោយ​ត្រូវ​ជួប​ជាមួយ​អ៊ីតាលី ហុង​គ្រី និង​អាល្លឺម៉ង់​។ ​​UEFA Nations League រដូវ​កាល​នេះ​នឹង​ត្រូវ​បញ្ចប់​ទាំងស្រុង​នៅ​ក្នុង​ខែ​កញ្ញាឱ្យ​បាន​មុន​ព្រឹត្តិការណ៍ World Cup ២០២២ នៅ​កាតា​ដែល​ចាប់ផ្ដើម​នៅ​ខែ​វិច្ឆិកា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        288
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        358

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm