ធនាគារជាតិបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា

2025/11/25 07:21:54 pm        245

កំពង់ឆ្នាំង៖ ធនាគារជាតិនៃកម្ពុជា បញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងពង្រឹង​វិសាលភាព​ នៃ​ការ​អនុវត្តវិធានការការពារអ្នកប្រើប្រាស់ សេវាធនាគារ និងហិរញ្ញវត្ថុ ដើម្បីរួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​រយៈពេលវែង និងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា។

ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី “​ចំណេះ​ដឹ​ងផ្នែកហិរញ្ញវត្ថុ និង កិច្ចការពារអតិថិជន” ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥​ថា ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ និងឈ្លាសវៃ របស់សម្តេច​មហាប​វរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបន្ត​សម្រេច​បាន​សមិទ្ធ​ផល​ធំ​ៗ​ជា​ច្រើន ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដែលធ្វើឱ្យប្រទេសជាតិ​យើង​ទទួល​បាន​នូវ​សន្តិភាព​សុវត្ថិភាព​សណ្តាប់​ធ្នាប់សង្គម និងស្ថិរភាព នយោបាយ ព្រមទាំងរក្សាបានយ៉ាងល្អ នូវស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ។ ទន្ទឹមនេះវិស័យធនាគារ និងហិរញ្ញវត្ថុ ក៏បាននិងកំពុង រីក​ចម្រើនឥតឈប់ឈរ ជាមួយនឹងបច្ចេកវិទ្យាហិរញ្ញវត្ថុឌីជីថលថ្មីៗ ស្របទៅនឹង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ឌីជីថល​។

ឯកឧត្តមបន្តថា ក្នុងបរិការណ៍នេះ សេវាធនាគារ និងហិរញ្ញវត្ថុក៏បានអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកប​ដោយគុណភាព ប្រសិទ្ធ ភាព បង្កើនភាពងាយស្រួល និងកាត់បន្ថយតម្លៃប្រតិបត្តិការ តាម​រយៈ​ថ្នាល​ឌីជីថល និងបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រជាជន កម្ពុជា។ ប៉ុន្តែថ្នាលឌីជីថល ក៏​ប្រៀបបាននឹងអាវុធមុខពីរ ប្រាកដណាស់ថា វាអាចជួយ​ឱ្យ​យើង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ប្រើប្រាស់ ខណៈបច្ចេកវិទ្យាហិរញ្ញវត្ថុក៏បានបង្កឱ្យមានហានិភ័យផងដែរដូចជា៖ ការឆបោក ការ​លួច​ទិន្នន័យ និងការក្លែងបន្លំអត្តសញ្ញាណជាដើម (ឧទាហរណ៍៖ ការក្លែងបន្លំសម្លេងដោយប្រើ AI ជាសមាជិកគ្រួសារ ឬអ្នកជិតស្និទ្ធ ដើម្បីធ្វើការផ្ញើប្រាក់ឱ្យ)។

ឯកឧត្តម យឹម លាត បន្ថែមថា តាមរយៈនៃការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និង​កិច្ច​ការពារ​អតិថិជន​នេះ គឺជាកាតព្វកិច្ច អាទិភាព និងចាំបាច់ ដែលធនាគារជាតិ​នៃ​កម្ពុជា​បាន​និង​កំពុង​អនុវត្ត​ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានា ដើម្បី បញ្រ្ជាប​ការ​យល់​ដឹង​នេះ​ដល់​ប្រជាជនតាមមូលដ្ឋាន និងគ្រប់វិស័យពាក់ព័ន្ធ ដែលជាកាតាលីករ​ជួយ​ជំរុញ​ និង​លើក​កម្ពស់​បរិយាបន្ន​ ហិរញ្ញវត្ថុនៅកម្ពុជា។ ជាការពិតណាស់ យុទ្ធសាស្រ្តជាតិ​ស្តីពី​បរិយាបន្ន​ហិរញ្ញ​វត្ថុ​ឆ្នាំ​២០១៩-២០២៥ បានបញ្ជាក់ថា ឧបសគ្គចម្បងនៃ បរិយាបន្នហិរញ្ញវត្ថុ គឺការយល់​ដឹង​និង​ចំណេះ​ដឹង​ផ្នែកហិរញ្ញវត្ថុនៅកម្ពុជាមានកម្រិតទាប។ ហេតុដូច្នេះលទ្ធភាពក្នុងការស្វែងយល់អំពី ព័ត៌មាន​ហិរញ្ញវត្ថុ ការទាញយកអត្ថប្រយោជន៍ និងការប្រើប្រាស់​សេវា​ហិរញ្ញ​វត្ថុ​សម្រាប់​បង្កើន​សុខុមាល​ភាព​សេដ្ឋកិច្ចគ្រួសារ គឺ សមិទ្ធផលដែលកើតចេញ​ពី​ការ​យល់​ដឹង​អំពី​ការ​ប្រើ​ប្រាស់​ចំណេះ​ដឹ​ងផ្នែកហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        61
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        44
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        232

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm