សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ចុះសួរសុខទុក្ខចែកអំណោយដល់ពលការិនី និងពលរដ្ឋ​រង​គ្រោះ​ពីការរំលោភបំពានផ្លូវភេទ និងបាញ់ប្រហារដោយយោធាថៃ នៅមន្ទីរពេទ្យកាល់ម៉ែត

2025/11/25 08:05:44 pm        507

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អម​ដំណើរ​ដោយ​លោកជំទាវ ឡោក ខេង ប្រធានក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី និង​ជា​ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកាឆ្នាំ២០២៥នេះ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ជូនពលការិនីខ្មែរ​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ពីសំណាក់ទាហានឈុតខ្មៅថៃ និងវីរៈកងទ័ព ពលរដ្ឋស្លូតដែល​រង​ការ​បាញ់​ប្រហារ​ពី​សំណាក់​ទាហាន​ខ្មៅថៃ​ នាពេលកន្លងមកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ដំណើរចុះសួរសុខទុក្ខ និងប្រគល់អំណោយមនុស្សធម៌នាពេលនេះ គឺជាយកចិត្តទុក្ខដាក់​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋពីថ្នាក់ដឹកនាំរដ្ឋសភានិងសមាជិកសមាជិការដ្ឋសភាទំាងអស់ ក្រោម​ពាក្យ​ស្លោក​ថា ទីណាមានទុក្ខមានមុខតំណាងរាស្រ្ត។ សកម្មភាពនេះកើតឡើងស្របពេលដែលរាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា និង​ស្ថាប័ន​នានាបានរួមគ្នាក្នុងការស្មារតីជាតិនិយម យកចិត្តទុក​ដាក់​ខ្ពស់​ដល់​ប្រជាព​លរដ្ឋ​រង​គ្រោះ​ពី​ការ​រំលោភ​បំពាន និងការបាញ់ប្រហាឃោឃៅរបស់ទាហានថៃ។ ថ្នាក់ដឹកនាំស្ថាប័នជាតិសំខាន់ៗ ទាំង​ស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ សហជីព និងមហាជនទូទៅ កំពុង​បន្ត​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​អំពើអមនុស្សធម៌នេះ និងទាមទារយុត្តិធម៌ជាដាច់ខាត។

សម្តេចប្រធាន​រដ្ឋសភា និងគណៈប្រតិភូបានសម្តែងនូវក្តីបារម្ភ និងសោកស្តាយជាពន់ពេក និង​បាន​ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះអំពើអមនុស្សធម៌ ដែលបានប្រព្រឹត្ត​ឡើង​ដោយ​យោធា​ថៃ​ម​ក​លើពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានិងបានទាមទារយុត្តិធម៌ជូនដល់ជនរងគ្រោះជានិច្ច។ សម្តេច​ប្រធានរដ្ឋសភានិងគណៈប្រតិភូ បានលើកទឹកចិត្តដល់នារីរងគ្រោះ ក៏ដូចជា​ពលរដ្ឋ​រង​គ្រោះ​ដទៃ​ទៀត មានស្មារតីរឹងមាំ និង ខិតខំថែរក្សាសុខភាព​ដើម្បី​ឆាប់​ជា​សះស្បើយ​ឡើង​វិញ​និង​មាន​ការ​ជឿជាក់លើរាជរដ្ឋាភិបាលក្នុងការរស្វែងរកយុត្តិធម៌ជូន។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរ​គុណ​ជ្រាល​ជ្រៅ​ជូន​ក្រុម​គ្រូពេទ្យ​ទំាង​អស់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ព្យាបាល ថែទំាសុខភាពដល់បងប្អូនរងគ្រោះទំាងអស់។ ជាពិសេសសម្តេចបានគោរពថ្លែងអំណរគុណ សម្ដេចគតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ដែលបានយក​ចិត្ត​ទុក្ខ​ដាក់​ចាត់​មន្រ្តីចុះ​មក​ជាប់​ជា​ប្រចាំ​ក្នុង​ការ​ផ្តល់​ការ​ឧបត្ថម្ភ​គំាទ្រំាងសម្ភារៈ ថវិកា និងស្មារតីដល់ពលរដ្ឋរងគ្រោះទំាងអស់។

សម្តេចប្រធានរដ្ឋសភា និងគណៈប្រតិភូបាននាំយកអំណោយមនុស្សធម៌ ព្រមទាំងថវិកា​មួយ​ចំនួន​ដល់​ជនរងគ្រោះ ដែលក្នុងនោះពលការិនីរងគ្រោះដោយទាហានថៃរំលោភបំពាន ទទួល​បាន​ថវិកា ចំនួន ៧,០០០,០០០ (ប្រាំពីរលាន) រៀល រួមនឹងផ្លែឈើ១កន្ត្រក និងទឹកភេសជ្ជៈ ១​កន្ត្រក ចំណែកឯជនរងគ្រោះដោយការបាញ់ប្រហារ ទទួលបានថវិកា ចំនួន ៦លានរៀល រួម​នឹង​ផ្លែ​ឈើ ១កន្ត្រក និង ពលទាហានដែលរងរបួស ទទួលបានថវិកា ចំនួន ៦លានរៀល អ្នកកំដរ​ក៏​ទទួល​បាន​ថវិកាក្នុងម្នាក់ ៥០ម៉ឺនរៀល ដែលសរុបថវិកា ដែលចែកជូននៅក្នុងឱកាសនោះ ចំនួន ២០​លាន និង៥០ម៉ឺនរៀល៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm