កម្ពុជា-សិង្ហបុរី ពិភាក្សាពីកាលានុវត្តភាពវិនិយោគ និង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ប្រទេស​ទាំង​ពីរ

2025/11/25 02:34:49 pm        365

អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ជួបគណៈប្រតិភូសម្ព័ន្ធធុរកិច្ចសិង្ហបុរី SBF ពិភាក្សា​អំពី​កាលានុវត្តភាព វិនិយោគនៅកម្ពុជា ការជំរុញពាណិជ្ជកម្មទ្វេភាគី រវាងប្រទេសកម្ពុជា និង​សិង្ហបុរី និងកម្មវិធីការងារនាពេលអនាគត។

ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឆ្លៀតក្នុងឱកាសចូលរួមវេទិកាស្តីពីកាលានុវត្តភាពវិនិយោគ និង​ពាណិជ្ជកម្ម កម្ពុជា-ចក្រភពអង់គ្លេស នៅប្រទេសសិង្ហបុរី ឯកឧត្តម​ក៏បាន​ទទួល​ជួប​គណៈ​ប្រតិភូ​សម្ព័ន្ធ​ធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF) ក្នុងជំនួបនោះ ឯកឧត្តម បានជម្រាបជូនពីបរិស្ថានវិនិយោគដ៏ល្អប្រសើរ និងកាលានុវត្តភាព ដែលកំពុង​មាន​សម្រាប់​សកម្មភាព​វិនិយោគ និងធុរកិច្ចនៅក្នុង វិស័យជាច្រើននៅកម្ពុជា និងបានជំរុញលើក​ទឹក​ចិត្ត​ឱ្យ​ក្រុម​ហ៊ុនសិង្ហបុរី រួសរាន់បណ្តាក់ ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បី ទទួលបាន​ផល​ចំណេញ​ទាំង​អស់គ្នា។

សូមជម្រាបថា សម្ព័ន្ធធុរកិច្ចសិង្ហបុរី (Singapore Business Federation-SBF) ត្រូវ​បាន​បង្កើត​ឡើង​ក្នុងឆ្នាំ២០០២ និង បានដើរតួនាទីជាតំណាងឱ្យសម្លេងសហគមន៍ ធុរកិច្ច​ទាំង​ក្នុង​ស្រុក​ និងអន្តរជាតិ បច្ចុប្បន្ន SBF មានសមាជិកប្រមាណជាង ៣៤ ពាន់ ក្រុមហ៊ុន។

ដោយនៅក្នុងថ្ងៃទី២៤ ម្សិលមិញនេះ, ឯកឧត្តម លឹម វិសាល បាន​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈ​ប្រតិភូក្រុមហ៊ុន សិង្ហបុរីប្រមាណ ១០ ក្រុមហ៊ុន ដែលមាន​សកម្មភាព​ធុរកិច្ច​ក្នុង​វិស័យ​មួយ​ចំនួន​ដូចជា អេឡិចត្រូនិក ការផ្តល់ផ្តល់សេវាប្រឹក្សាសម្រាប់ ការធ្វើធុរកិច្ច ការ​ផលិត​សម្ភារៈ​ប្រើ​ប្រាស់​ក្នុងផ្ទះបាយ ផលិតផលសម្រាប់ទារក ម្ហូបអាហារ ភេសជ្ជៈ។ ឯកឧត្តមអគ្គលេខាធិការរង បានជម្រាបជូនពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងបាន​គូស​រំលេច​នូវ​ចំណុចសំខាន់ៗមួយចំនួនដូចជា ហេតុអ្វីវិនិយោគនៅកម្ពុជា, របបលើក​ទឹក​ចិត្ត​វិនិយោគ​, កាលានុវត្តភាពក្នុងវិស័យសក្តានុពល កិច្ចសម្រួលនិងការថែទាំវិនិយោគ។

សូមបញ្ជាក់ថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥​នេះ​, ​ការរដោះដូរពាណិជ្ជកម្មរវាង ប្រទេសទាំងពីរ មានទឹកប្រាក់ជាង ៨៩៤ លានដុល្លារ កើន​ឡើង​ ១៤ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ៥៣ លានដុល្លារ ថយចុះ ៣៦ ភាគរយ ខណៈការនំាចូលពីសិង្ហបុរី មានទឹកប្រាក់ ៨៤១ លានដុល្លារ កើនឡើង ២០ ភាគរយ បើ​ធៀប​រយៈ​ពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am