អនុប្រធានទី១រដ្ឋសភា បញ្ជាក់ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែល​អំពីបច្ចុប្បន្ន​ភាព​ស្ថាន​ការ​ណ៍ព្រំដែន​កម្ពុជា​-ថៃ និងការគោរពយ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ

2025/11/25 09:47:22 pm        403

អនុប្រធានទី១រដ្ឋសភាបញ្ជាក់ជូនឯកអគ្គរដ្ឋទូតអ៊ីស្រាអែលអំពីស្ថានការព្រំដែនកម្ពុជា-ថៃ និង​ការ​គោរព​យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួ។

ឯកឧត្តមកិត្តិ​សេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់​របស់​សម្តេច​មហា​រដ្ឋស​ភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បាន​បញ្ជាក់​បែប​នេះ ក្នុងឱកាស អនុញ្ញាតអោយលោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) ឯកអគ្គរដ្ឋទូត នៃរដ្ឋអ៊ីស្រាអែល ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារ​ នៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ លោកជំទាវ អាឡូណា ហ្វីសស៊ឺ-ខេម (Alona Fisher-Kamm) បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តមអនុប្រធានទី១រដ្ឋសភា ដែលបានអនុញ្ញាត​អោយ​លោក​ជំទាវ​ចូល​ជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារនាថ្ងៃនេះ ដើម្បីលើកកម្ពស់ទំនាក់ ទំនងការទូត និងកិច្ច​សហ​ប្រតិបត្តិ​កា​រទ្វេភាគីរវាងប្រទេសយើងទាំងពីរ។

ជាការឆ្លើយតបឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្នុង​នាម​រដ្ឋសភា​កម្ពុជា​ឯកឧត្តម មានសេចក្តីសោមនស្សរីករាយដែលបាន ជួបពិភាក្សាការងារជាមួយលោកជំទាវ ឯក​អគ្គរដ្ឋទូត នៅពេលនេះ ដែលនេះជាការបង្ហាញពីស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការ នៃ ប្រទេស​យើងទាំងពីរ។

ឯកឧត្តម មានសេចក្តីរីករាយ ដោយលោកជំទាវ ឯកអគ្គរដ្ឋទូត បានជួប ពិភាក្សាការងារ ប្រកប​ដោយ​ភាពស្និទ្ធស្នាល និងជោគជ័យជាមួយ ថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាថ្នាក់ដឹកនាំ ក្រសួង ស្ថាប័ន មួយចំនួនទៀតផងដែរ។ ឯកឧត្តមសង្ឃឹមថា ជំនួបពិភាក្សាការងាររបស់យើងនាពេលនេះ នឹង​រួមចំណែកបន្ថែមទៀត ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និង​នាំ​មក​នូវ​ផល​ប្រយោជន៍​សម្រាប់​ប្រទេស និងប្រជាជន យើងទាំងពីរកម្ពុជា-អ៊ីស្រាអែល។ 

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងការទូតរវាងប្រទេស យើងទាំង​ពីរ​មាន​ការ​វិវត្ត​កាន់​តែ​ល្អ​ប្រសើរគួរឱ្យកត់សម្គាល់។ ប្រទេសយើងទាំងពីរបានបំពេញការងារយ៉ាង សកម្ម ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗ ជាច្រើន រួមមាន៖ កសិកម្ម អប់រំ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាដើម។ ជាមួយគ្នានេះ កម្ពុជា បាន​តែង​តាំង​ឯក​អគ្គ​រាជ​ទូតកម្ពុជា និងកុងស៊ុល កិត្តិយសរបស់ខ្លួនប្រចាំរដ្ឋអ៉ីស្រាអែល នាដើមឆ្នាំ២០២៥នេះ ហើយឯកឧត្តម សង្ឃឹមថា តាមរយៈការតែងតាំងឯកអគ្គរាជទូត និងកុងស៊ុលកិត្តិយសនេះ នឹង​ធ្វើ​ឱ្យ​ទំនាក់​ទំនងទ្វេភាគីរបស់យើង មានការវិវត្តកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។

ឯកឧត្តម​បានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបាន​ឆ្លុះ​បញ្ចាំង​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ តាមរយៈការលើកកម្ពស់ទំនាក់ទំនង ការទូត​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ក៏ដូចជា​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន ការគោរព គ្នាទៅវិញទៅមក ព្រមទាំងការយោគយល់ និងទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការរឹតចំណងមិត្តភាព និងកិច្ចសហ ប្រតិបត្តិការ​រវាង​ប្រទេស​យើង​ទំាងពីរកម្ពុជា-អ៊ីស្រាអែល។

ឯកឧត្តម បានជម្រាបជូនពីសភាពការណ៍ពិភពលោក និងសភាពការណ៍ថ្មីៗនៃជំលោះ​ព្រំដែ​ន​កម្ពុជា-ថៃ ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជា​គោរព​យ៉ាង​ម៉ឹងម៉ាត់​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​គូឡា​ឡាំ​ពួ ​ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២៥ កន្លងទៅនេះ ដោយមានការចូលរួមពី សំណាក់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋ​មន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេនធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព និង​មាន​ការ​ចូលរួមគាំទ្រពីសាធារណរដ្ឋប្រមានិតចិន និងសហគម អន្តរជាតិ ក្នុងដំណើរ​ការ​សន្តិភាព​នេះ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm