លោកប្រធានាធិបតី រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បានអះអាងថា ប្រទេសទួរគី ប្តេជ្ញាចិត្តចំពោះជំហររបស់ខ្លួនទៅលើជម្លោះនៅអ៊ុយក្រែន ហើយទទូចថា វាត្រូវតែបញ្ចប់តាមរយៈការទូត ជាពិសេសដោយផ្អែកលើដំណើរការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល។

លោកបានថ្លែង បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Lee Jae-myung ដែលកំពុងទស្សនកិច្ចថា៖«ជំហររបស់យើងចំពោះអ៊ុយក្រែន នៅតែមិនផ្លាស់ប្តូរ៖ ជម្លោះត្រូវតែបញ្ចប់ ហើយ ភាគីនានា ត្រូវតែចាត់វិធានការ ដើម្បីដោះស្រាយវាតាមរយៈការទូត ហើយអង្គុយនៅតុចរចា»។
លោកបានបន្តថា៖«ដូចដែលអ្នកបានដឹងហើយថា ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមក ខ្ញុំបានជួបជាមួយលោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងបានជួបពិភាក្សាជាមួយលោក [ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូ ទីន។ ប្រទេសទួរគី នឹងបន្តគាំទ្រគំនិតផ្តួចផ្តើមផ្នែកការទូត ដែលផ្តោតលើការសម្រេចបាននូវសន្តិភាពយូរអង្វែង ជាពិសេសដំណើរការចរចានៅទីក្រុងអ៊ីស្តង់ប៊ុល»៕
