ទួរគី និងកូរ៉េខាងត្បូង សម្លឹងមើលកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធលើថាមពលនុយក្លេអ៊ែរ

2025/11/25 03:04:10 pm        62

ប្រទេសទួរគី និងកូរ៉េខាងត្បូង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់(MOU) កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ទៅកាន់ទីក្រុងអង់ការ៉ា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនុយក្លេអ៊ែរ។

នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ប្រធានាធិបតីទួរគី លោក Tayyip Erdogan បាននិយាយថា ការចរចាជាមួយកូរ៉េខាងត្បូងលើការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរមួយនៅក្នុងប្រទេសទួរគីកំពុងបន្ត។

កូរ៉េខាងត្បូង កំពុងស្វែងរកឱកាសសហប្រតិបត្តិការដ៏មានសក្តានុពលលើរោងចក្រថាមពលនុយក្លេអ៊ែរទីពីរដែលបានគ្រោងទុករបស់ប្រទេសទួរគីនៅក្នុងខេត្ត Sinop ភាគខាងជើង។ យោងតាមលោក Erdogan មេដឹកនាំទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិអំឡុងជំនួបផងដែរ។

លោក Lee បាននិយាយថា ប្រទេសទាំងពីរបានបញ្ជាក់ជាថ្មីនូវភាពជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន ដោយបង្ហាញពីទំនុកចិត្តថា ទំនាក់ទំនងទាំងនេះនឹងត្រូវបានពង្រឹងបន្ថែម និងបន្តទៅមនុស្សជំនាន់ក្រោយៗទៀត។

លោក Lee និយាយថា «ប្រទេសទួរគី ដែលមានទីតាំងនៅចំណុចប្រសព្វនៃទ្វីបអឺរ៉ុប និងអាស៊ី បានក្លាយជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់ក្រុមហ៊ុនកូរ៉េ ដែលកំពុងស្វែងរកការចូលទៅកាន់ទីផ្សារអឺរ៉ុប» ហើយប្រទេសកូរ៉េខាងត្បូងប្តេជ្ញាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររួមជាមួយប្រទេសទួរគី ក្នុងវិស័យដូចជា ថាមពលកកើតឡើងវិញ បញ្ញាសិប្បនិម្មិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាទំនើប។

អត្ថបទដែលទាក់ទង

រុស្ស៊ី៖ ផែនការសន្តិភាពដែលត្រូវបានកែសម្រួលរបស់អាមេរិក ត្រូវតែឆ្លុះបញ្ចាំងពីស្មារតីនៃជំនួបកំពូល Trump-Putin នៅរដ្ឋ Alaska
2025/11/25 07:25:20 pm        1
[BREAKING NEWS] រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ កើតឡើងនៅម្ដុំភាគខាងត្បូងហ្វីលីពីន
2025/11/25 07:22:16 pm        4
រ៉ូម៉ានីប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីយានដ្រូនរំលោភដែនអាកាស
2025/11/25 07:03:16 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បង្រ្កាប ជនសង្ស័យ ៣នាក់ ករណីប្រើប្រាស់ឧបករណ៍ផ្តាច់ប្រព័ន្ធទូរស័ព្ទចល័ត ហើយផ្ញើសារក្លែងក្លាយ

2025/11/25 07:34:58 pm
​រុស្ស៊ី៖ ផែនការសន្តិភាពដែលត្រូវបានកែសម្រួលរបស់អាមេរិក ត្រូវតែឆ្លុះបញ្ចាំងពីស្មារតីនៃជំនួបកំពូល Trump-Putin នៅរដ្ឋ Alaska
2025/11/25 07:25:20 pm
​[BREAKING NEWS] រញ្ជួយដីកម្រិត ៥,៩រ៉ិចទ័រ កើតឡើងនៅម្ដុំភាគខាងត្បូងហ្វីលីពីន
2025/11/25 07:22:16 pm
​រ៉ូម៉ានីប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីយានដ្រូនរំលោភដែនអាកាស
2025/11/25 07:03:16 pm
​UN៖ សេដ្ឋកិច្ចប៉ាឡេស្ទីនរងការបំផ្លិចបំផ្លាញអាក្រក់បំផុតមិនធ្លាប់មាន បន្ទាប់ពីផ្ទុះជម្លោះអ៊ីស្រាអែល-ហាម៉ាស
2025/11/25 07:01:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/24 11:24:49 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/22 08:12:38 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am