ក្រុមប្រឹក្សា EU អនុម័តថវិកាជិត ៧០លានដុល្លារ ជាជំនួយយោធា សម្រាប់កុងហ្គោ ឆាដ និងហ៊្សកដានី

2025/11/25 11:08:17 pm        70

ក្រុមប្រឹក្សាសហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) បានអនុម័តទឹកប្រាក់ចំនួន ៥៩,៥លានអឺរ៉ូ (ប្រហែល ៦៨,៥លានដុល្លារ) ជាជំនួយយោធា សម្រាប់កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ឆាដ និងហ្ស៊កដានី ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ដោយមានគោលបំណងបង្កើនសមត្ថភាពការពារ និងសន្តិសុខ ក្នុងតំបន់។

ក្រុមប្រឹក្សា បានឲ្យដឹងនៅក្នុងសេចក្ដីថ្លែងការណ៍ថា ក្រុមប្រឹក្សាបានអនុម័តវិធានការជំនួយ ១០លានអឺរ៉ូ (១១,៥លានដុល្លារ) ដើម្បីផ្តល់ឲ្យកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (FARDC) នូវគ្រឿងយុទ្ធោបករណ៍ ដែលជាវិធានការទី២ របស់ខ្លួន ក្នុងការគាំទ្រដល់កងកម្លាំងនេះ ដោយនាំឲ្យជំនួយសរុបរបស់ EPF ឡើងដល់ ៣០លានអឺរ៉ូ (៣៤,៥លានដុល្លារ) ហើយ។

ជាមួយគ្នានេះ ក្រុមប្រឹក្សាបានបញ្ជាក់ថា ជំនួយនេះនឹងពង្រឹងសមត្ថភាពរបស់ FARDC ក្នុងការការពារជនស៊ីវិល និងស្ដារអាជ្ញាធររដ្ឋ ដោយផ្តល់នូវគ្រឿងយុទ្ធោបករណ៍ដែលមិនបង្កគ្រោះថ្នាក់ដល់ជីវិត ដើម្បីគាំទ្រដល់ការបញ្ជា និងការគ្រប់គ្រង ធ្វើឲ្យប្រសើរឡើងនូវការដាក់ពង្រាយ និងប្រតិបត្តិការវេជ្ជសាស្រ្ត និងបើកការល្បាតឃ្លាំមើល តាមព្រំដែនទន្លេ ដោយការផ្គត់ផ្គង់រំពឹងមាននៅមុនដំណាច់ឆ្នាំ២០២៦។

ជាមួយគ្នានេះ ហើយយោងតាមក្រុមប្រឹក្សានេះ បានឲ្យដឹងទៀតថា ជំនួយ ១៤,៥លានអឺរ៉ូ (១៦,៧លានដុល្លារ) នឹងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធនៃប្រទេសឆាដ (ANT) ដែលជាការគាំទ្រទ្វេភាគីដំបូងពី EPF របស់ EU ដល់ប្រទេសនេះ ដែលបានទទួលការគាំទ្រពីសហភាពអឺរ៉ុបរួចហើយ តាមរយៈក្រុមការងារពហុជាតិប្រឆាំងនឹងក្រុម Boko Haram និងកងកម្លាំង G5 Sahel Joint Force។

លើសពីនេះទៀត ក្រុមប្រឹក្សាក៏បានអនុម័ត ៣៥លានអឺរ៉ូ (៤០,៣លានដុល្លារ) ជាជំនួយរបស់ EPF ដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី ដែលនាំឲ្យការគាំទ្រសរុបរបស់សហភាពអឺរ៉ុប សម្រាប់ប្រទេសហ្ស៊កដានី ក្រោមកម្មវិធីនេះឡើងដល់ ៥៥,២៥លានអឺរ៉ូ (៦៣,៦៦លានដុល្លារ)៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm