កម្ពុជាគ្រោងរៀបចំពិព័រណ៍ផលិតផលខ្មែរភូមិ១ ផលិតផល១ ៤លើកក្នុងមួយឆ្នាំ ដើម្បី​ជំរុញ​ការ​នាំចេញ

2025/11/25 11:22:19 pm        414

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៅថ្ងៃទី៥, ៦ និង៧ ខែធ្នូ ឆ្នាំ​២០២៥​ខាង​មុខ​នេះ នឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ ដើម្បី​ចាប់​ដៃគូ​វិនិយោគ​បរទេស និងជំរុញការនាំចេញ ក្នុងទស្សនទាន៖ «លើកកម្ពស់កិត្យានុភាពផលិតផលខ្មែរ តាម​រយៈការជំរុញផលិតផលក្នុងស្រុក ពិសេសភូមិ១ ផលិតផល១ ទៅកាន់ទីផ្សារពិភពលោក។

លោក វ៉ៅ សុវ៉ាង ប្រធាននាយកដ្ឋានស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃគណៈកម្មាធិការជាតិជំរុញចលនា ភូមិ​មួយផលិតផលមួយ បានឱ្យព័ត៌មាន ប៊ីធីវី ដឹងនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះថា គោល​បំណង​សំខាន់​នៃ​ព្រឹត្តិការណ៍ ដែលគ្រោងនឹងធ្វើនៅខែធ្នូខាងមុខនេះ គឺចង់ប្រមូល​ផលិតផល​សក្តា​នុ​ពល​តាម​បណ្តា​រាជធានី ខេត្ត ជូនដល់ដៃគូវិនិយោគ ក៏ដូចជាដៃគូសហការ ធ្វើការនាំចេញ​ផលិត​ផល​ខ្មែរ​ទៅ​កាន់ទីផ្សារអន្តរជាតិ។

លោកបានបន្តថា ក្នុងរយៈពេលថ្មីៗនេះ អ្នកផលិត ក៏ដូចជា​សិប្បករ​ខ្មែរ​បាន​បង្កើត​នូវ​គំនិត​ថ្មី​ៗ​ដោយ​បា​​នបង្កើតនូវផលិតផលជាច្រើនដើម្បីគាំទ្រដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាអាច​ធានា​នូវ​ការ​ប្រើ​ប្រាស់ ​និងការទាក់ទាញអ្នកវិនិយោគទុនផងដែរ។ លើសពីនេះថែមទៀត គឺដើម្បីចាប់​ដៃ​គូ​វិនិយោ​គ​បរទេស និងជំរុញការនាំចេញ មានបេសកកម្មចំបងៗ រួមមាន៖ លើកកម្ពស់​កិត្យា​នុភាព​ផលិត​ផល​ខ្មែរ​ ដើម្បីឱ្យសាធារណជនគាំទ្រផលិតផលក្នុងស្រុក ពិសេសផលិតផលរបស់ភូមិ១ ផលិតផល​១​។ រុញច្រានផលិតផលខ្មែរ ជ្រៀតចូលទៅក្នុងទីផ្សារបរទេស តាមរយៈការ​ស្វែង​រក​ទីផ្សារ​ទាំង​ក្នុង និងក្រៅប្រទេសសំដៅរួមចំណែកបង្កើនប្រាក់ចំណូល ដល់ម្ចាស់អាជីវកម្ម មីក្រូ​សហគ្រាសជាតិ និងសហគ្រាសភូមិ១ផលិតផល១។

សូមជម្រាបជូនបន្ថែមថា ព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ នេះ មានស្តង់ចំនួន៥០ នឹងបង្ហាញផលិតផលនានា មកពីសមាជិកភូមិ១ផលិតផល១ ក៏ដូចជាសហគ្រាសខ្មែរទូទៅ។ ក្រៅពីនេះ ក៏នឹងមានរៀបចំជាកិច្ចពិភាក្សាតុមូល ដើម្បីផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាស ភូមិ១ ផលិតផល១ យល់ដឹងពីផ្នត់គំនិតកាន់តែល្អប្រសើរ ក្នុងការផលិត កែច្នៃ និងវេចខ្ចប់ ដើម្បីគាំទ្រការនាំចេញប្រកបដោយតម្លៃបន្ថែម និងការការផូផ្គងអាជីវកម្ម និងកសាងបណ្តាញជាដើម រវាងម្ចាស់អាជីវកម្មមុខរបរ មីក្រូសហគ្រាស សហគមន៍សេដ្ឋកិច្ចមូលដ្ឋាន និងសហគ្រាសភូមិ១ ផលិតផល១ មានឱកាសស្វែងរក និងចាប់ដៃគូអាជីវកម្មដូច ឬបំពេញគ្នា ដើម្បីពង្រីកវិសាលភាពអាជីវកម្មទាំងផ្នែកហិរញ្ញវត្ថុ ផ្នែកផលិត និងទីផ្សារ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm