អ្នកជំនាញទេសចរណ៍ សាទរលើការជំរុញចលនាធ្វើដំណើរផ្ទៃក្នុងនិងបើកច្រករបៀងអាស៊ាន

2022/02/18 08:22:29 pm        344

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ថ្ងៃទី១៧ខែកុម្ភៈម្សិលមិញនេះ គឺបានផ្តោតពិភាក្សាខ្លាំងលើកការជំរុញបើកចរាចរណ៍ក្របខ័ណ្ឌផ្ទៃក្នុងរបស់អាស៊ាន ដើម្បីជំរុញកំណើនទេសចរណ៍សេដ្ឋកិច្ចអាស៊ានឡើងវិញ។

សម្រាប់កិច្ចពិភាក្សានេះ គឺជាការងារដែលបណ្តាអ្នកវិនិយោគទេសចរអាស៊ានចង់បាន ហើយសម្រាប់ប្រទេសដែលមិនទាន់បើកប្រទេសទាំងស្រុង គួរត្រូវបើកច្រករបៀង ដើម្បីជំរុញចលនាការធ្វើដំណើរផ្ទៃក្នុងអាស៊ានឲ្យមានភាពរស់រវើក។

លោក ធួន ស៊ីណាន ប្រធានសមាគន៍ទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិចប្រចាំនៅកម្ពុជា បាន​ថ្លែងថា បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន​គួរត្រូវ​បើក​ចរាចរណ៍​ប្រទេសវិញអោយបាន​ទូលំទូលាយ ហើយមិនគួរត្រូវខ្លាចរអានោះទេ ដោយសារបណ្តាប្រទេសនីមួយៗ​សុទ្ធតែមានច្បាប់​សុខាភិបាល​គ្រប់គ្រង​ហានិភ័យ​ពីការរាតត្បាតមេរោគកូវីដ១៩ ​និងអាស៊ាន​ក៏​មាន​គោលការណ៍​ណែនាំអាស៊ាន​ស្តីពីសុវត្ថិភាព ​និងអនាម័យសម្រាប់អ្នកបម្រើការងារ​ និង​សហគមន៍​ក្នុង​ឧស្សាហកម្មទេសចរណ៍ និង​មាន​គោលការណ៍នានាទៀត ​ដែល​អាច​ជំរុញ​ការធនាសុវត្ថិភាពអាស៊ានបាន។

បើតាមបណ្ឌិត គី សេរិវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច នៃរាជបណ្ឌិតរាជបណ្ឌិតសភាកម្ពុជា ថ្លែងថា ជាក់​ស្តែងអាស៊ាន មកដល់ដំណាក់កាលនេះ ​គួរតែត្រូវបើកអោយបានទូលំទូលាយឡើងវិញ ដើម្បី​លើកកំពស់វិស័យទេសចរណ៍ ​អាជីវកម្ម ​និងការនាំចេញ​របស់អាស៊ាន​ក៏ដូចកម្ពុជា និង​បណ្តាប្រទេស​ក្នុង​តំបន់អាស៊ាន។

បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ​បានថ្លែងថា នៅក្នុងកិច្ចប្រជុំចង្អៀត​រដ្ឋមន្ត្រីការ​បរទេសអាស៊ាន​ដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះរៀបចំនៅថ្ងៃម្សិលមិញនេះ​ រដ្ឋមន្ត្រីការបរទេសអាស៊ាន​ បាន​ផ្តោតការ​ពិភាក្សា​ខ្លាំងការ​ជំរុញ​បើក​ចរាចរណ៍ការធ្វើដំណើរ​ឡើងវិញ នៅ​ក្នុងក្របខ័ណ្ឌផ្ទៃក្នុង​អាស៊ាន ខណៈដើម្បី​ជំរុញ​សេដ្ឋកិច្ច​អោយរស់ឡើងវិញ ខណៈប្រទេសជាច្រើនក្នុងតំបន់អាស៊ាន ត្រូវការកំណើន​សេដ្ឋកិច្ច​តាម​រយៈវិស័យទេសចរណ៍ ​និងការធ្វើការដំណើរប្រកបអាជីវកម្មនៃបណ្តាអ្នកវិនិយោគ​នានា​ក្នុង​តំបន់អាស៊ាន។

បើតាមលោក ទ្រី ឈីវ ប្រធាន​នាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ និងអាស៊ាន​នៃ​ក្រសួង​ទេសចរណ៍ ថ្លែងថា ​នៅខណៈដែលកម្ពុជា ​កំពុងធ្វើជាប្រធានអាស៊ាន គឺយើងបាន​នឹងកំពុងផ្តោត​ជំរុញ​ខ្លាំង​អោយ​បណ្តា​ប្រទេសក្នុង​តំបន់អាស៊ាន​ពង្រីក​ការ​អនុវត្តគោលនយោបាយក្របខ័ណ្ឌរៀបចំ​បើក​ច្រករបៀងធ្វើដំណើរអាស៊ាន ​ដោយត្រូវ​អនុវត្តពង្រីក​អោយ​ដល់ការធ្វើដំណើរនៃអ្នកទេសចរ​ទូទៅនានាទៀត ដែលមាន​ការ​ចាក់​វ៉ាក់សាំង​​ការពារកូវីដកូវីដ១៩។

សូមបញ្ជាក់ថា បច្ចុប្បន្នប្រទេសកម្ពុជា​ បានប្រកាសបើកពេញលេញរួចហើយ​ ខណៈ ហ្វីលីពីន ថៃ ឡាវ ឥណ្ឌូនេស៊ី បានបើកមិនទាន់ពេញលេញ ​ដោយឡែក​វៀតណាម ​សឹង្ហបុរី ប្រ៊ុយណេ​ ជាដើម កំពុងរៀបចំការ​បន្ធូរបន្ថយ​បើកប្រទេស​ និង​ការ​បន្ធូរបន្ថយ​ការ​ធ្វើចត្តាឡីស័ក៕ អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm