អង្គការសហប្រជាជាតិ៖ រៀងរាល់ ១០នាទី ស្ត្រីម្នាក់ត្រូវបានសម្លាប់ដោយអ្នកស្និទ្ធស្នាល

2025/11/26 12:39:24 am        77

អង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃចន្ទ (ទី២៤ ខែវិច្ឆិកា) បានឲ្យដឹងថា កាលពីឆ្នាំមុន រៀងរាល់ ១០នាទី ស្ត្រីម្នាក់នៅកន្លែងណាមួយ ក្នុងពិភពលោកនេះ ត្រូវបានសម្លាប់ដោយមនុស្សស្និទ្ធស្នាលនឹងនាង ខណៈដែលស្ថាប័ននេះបានរិះគន់ធ្ងន់ ចំពោះកង្វះវឌ្ឍនភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងឃាតកម្មលើស្ត្រី។

ក្នុងរបាយការណ៍ដែលត្រូវបានចេញផ្សាយ ដើម្បីប្រារព្ធទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី ការិយាល័យ UN ទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម និងទីភ្នាក់ងារស្ត្រីរបស់ UN បានឲ្យដឹងថា ស្ត្រី និងក្មេងស្រីប្រមាណ ៥០.០០០នាក់ ត្រូវបានសម្លាប់ដោយដៃគូជិតស្និទ្ធ ឬសមាជិកគ្រួសារ ក្នុងឆ្នាំ២០២៤។

របាយការណ៍នេះបានរៀបរាប់ថា ៦០ភាគរយនៃស្ត្រីដែលត្រូវបានសម្លាប់ នៅជុំវិញពិភពលោក ត្រូវបានធ្វើឃាតដោយដៃគូ ឬសាច់ញាតិ ដូចជាឪពុក ពូ ម្តាយ និងបងប្អូនជាដើម។ ចំណែកជនរងគ្រោះ ក្នុងអំពើឃាតកម្មលើបុរស ១១ភាគរយត្រូវបានសម្លាប់ដោយមនុស្សជិតស្និទ្ធនឹងពួកគេ។

របាយការណ៍បានបន្ថែមថា តួលេខ ៥០.០០០នាក់នេះ ដោយផ្អែកលើទិន្នន័យពី ១១៧ប្រទេស មានន័យថា ស្ត្រី ១៣៧នាក់ ក្នុងមួយថ្ងៃ ឬប្រហែលម្នាក់រៀងរាល់ ១០នាទី បានបាត់បង់ជីវិតដោយសារឃាតកម្ម។

យោងតាមរបាយការណ៍នេះ បានឲ្យដឹងទៀតថា ចំនួនសរុបនេះ គឺទាបបន្តិចជាងតួលេខដែលត្រូវបានរាយការណ៍ ក្នុងឆ្នាំ២០២៣ តែវាមិនបង្ហាញពីការថយចុះជាក់ស្តែងនោះឡើយ ខណៈដែលវាភាគច្រើនមកពីទិន្នន័យខុសគ្នា ពីប្រទេសមួយទៅប្រទេសមួយ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        51
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        54
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        77

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm