ភ្នំពេញ៖ ក្រសួងផែនការបានធ្វើការផ្សព្វផ្សាយពីវិធីសាស្ត្រសម្រួល សម្រាប់វាស់វែងភាពក្រីក្រ នៅកម្ពុជា និងកម្រិតនៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ឆ្នាំ២០២១៩-២០២០ ឲ្យស្របតាមឧត្តមានុវត្តអន្តរជាតិ និងស្ថានភាពជាក់ស្ដែង នៃជីវភាពរស់នៅរបស់ពលរដ្ឋ។
ក្នុងសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្ត្រថ្មីនេះ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ មានប្រសាសន៍ថា ចាប់ពីឆ្នាំ២០២១៤ ដល់ឆ្នាំ២០១៨ កម្ពុជាបានកាត់បន្ថយភាពក្រីក្រលើស ១ភាគរយ នៅក្នុងមួយឆ្នាំ ដូច្នេះអត្រានៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា ស្ថិតនៅកម្រិតទាបជាង១០ភាគរយ។
ឯកឧត្តម បានបន្តថា ចាប់តាំងពីឆ្នាំ២០២១៥ ក្រសួង និងក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រី ក្រនៅកម្ពុជា ដែលមានការគាំទ្របច្ចេកទេសពីធនាគារពិភពលោក បានធ្វើការពិនិត្យវិធីសាស្ត្រវាស់វែង ភាពក្រីក្រនៅកម្ពុជា ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០២១៩ ឡើងវិញ ដោយអត្រា នៃភាពក្រីក្រនៅរាជធានីភ្នំពេញ មានកម្រិតខ្ពស់ជាងនៅតំបន់ទីប្រជុំជន និងនៅតំបន់ទីប្រជុំជន ដែលជាទូទៅរាជធានីភ្នំពេញ មានអត្រាភាពក្រីក្រ មានកម្រិតទាបជាងគេ បន្ទាប់មកទីប្រជុំជន និងចុងក្រោយតំបន់ជនបទ មានកម្រិត ខ្ពស់ជាងគេ ។
ឯកឧត្តម ឆាយ ថន បានបន្ថែមថា ឆ្លងតាមការសិក្សាអស់រយៈពេល៤ឆ្នាំ ពីវិធីសាស្ត្រទូទៅរបស់ធនាគារ ពិភពលោក និងវិធីសាស្ត្រ ដែលមានលក្ខណៈឧត្តមានុវត្ត ពេលនេះ កម្ពុជា បានបង្កើតវិធីសាស្ត្រមួយ ដែលស្របតាមស្ដង់ដារអន្តរជាតិ មានការអនុវត្តជាទូទៅនៅក្នុងបណ្ដាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ដែលវិធីសាស្ត្រនេះ បានទទួលការឯកភាពពីរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា វាបានឆ្លុះបញ្ចាំងពីការការប្រែប្រួលទម្រង់ នៃការប្រើប្រាស់ រួមជាមួយស្ថានភាពចំណូលមធ្យមកម្រិតទាបរបស់ប្រទេស និងធ្វើឲ្យប្រសើរឡើងវិធីសាស្ត្រសម្រាប់វាស់វែងភាពក្រីក្រ រាជរដ្ឋាភិបាល បានសម្រេចចិត្ត កែលម្អកម្រងសំណួរសម្រាប់អង្កេតសេដ្ឋកិច្ច សង្គមកិច្ច កម្ពុជា ២០១៩-២០២០ ដើម្បីទទួលព័ត៌មានប្រសើរជាងមុន ហើយកែសម្រួលវិធីសាស្ត្រសម្រាប់វាស់វែង ភាពក្រីក្រ ដើម្បីបន្ស៊ីទៅនឹងវិធីសាស្ត្រ ដោយអនុលោមតាមឧត្តមានុវត្តអន្តរជាតិ។
ផ្អែកលើវិធីសាស្ត្រ ដែលបានកែសម្រួល និងទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ខ្សែបន្ទាត់ ភាពក្រីក្រថ្នាក់ជាតិសម្រាប់កម្ពុជា មានចំនួន១០ ៩៥១ រៀលម្នាក់ ក្នុងមួយថ្ងៃ ។ រាធានីភ្នំពេញ ក្នុងមួយថ្ងៃម្នាក់មានចំណូល១០ ៩៥១រៀល ទីប្រជុំជនផ្សេងទៀត ៩៥៧១រៀល និងនៅជនបទ ៨៩០៨រៀល៕ អត្ថបទ៖ បាន សុខរិទ្ធិ