អាជ្ញាធរ​ខេត្តកំពង់ស្ពឺ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោយល់ជាលើកទី២ ដើម្បីទទួលយកសំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់ពលរដ្ឋ

2025/11/26 01:48:02 am        122

កំពង់ស្ពឺ៖ ដើម្បីឆ្លើយតបចំពោះគោលបំណង និងសំណូមពររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានបើកវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោយល់ជាលើកទី២ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ នៅក្នុងសំរោងទង ដែលវេទិកានេះធ្វើឡើងក្រោមវត្តមានឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាស្រុកសំរោងទង ។

ឯកឧត្តម​ យឹម សុខុម មាន​ប្រសាសន៍​ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត គឺជាឧបករណ៍ដ៏មាន សារៈសំខាន់មួយសម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រីក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្តល់ឱកាសក្នុង ការពិភាក្សាប្រកបដោយតម្លាភាពគ្រប់ជ្រុងជ្រោយ ការទទួលបាននូវពហុគំនិតពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមស៊ីវិល សាធារណជននានាដែលអាចទទួលបាននូវការផ្ទៀងផ្ទាត់ប្រកបដោយសុច្ចរិតភាព និង យុត្តិធម៌ក្នុងសង្គមកាន់តែល្អប្រសើរឡើង។ 

ឯកឧត្តម​បាន​បន្ត​ថា ម្យ៉ាងវិញទៀត ក៏ដើម្បីបង្ហាញនូវការទទួលខុសត្រូវមួយរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិចំពោះប្រជាពលរដ្ឋ និងសង្គមជាតិ ពិសេសការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះ យោបល់របស់ក្រុមប្រឹក្សា អាចចូលរួមដោះស្រាយរាល់បញ្ហាអាទិភាព និងធ្វើការឆ្លើយតបជូនប្រជាពលរដ្ឋទាន់ពេលវេលា។ ជាងនេះគឺផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវរាល់សំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់របស់ខ្លួន ដើម្បីពិភាក្សាគ្នារួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្តែង ដោយស្មារតីយោគយល់ អធ្យាស្រ័យ ប្រកបដោយគុណធម៌។ 

ជាមួយនិងការបញ្ចេញមតិយោបល់ សំនួរ សំនូមពររបស់ប្រជាពលរដ្ឋ ប្រធានក្រុមប្រឹក្សាខេត្ត​ ក៏បានបញ្ជាក់ដោយប្តេជ្ញាចិត្តថា​ និងរួមគ្នាយ៉ាងម៉ឺងម៉ាត់ដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយនូវរាល់សំណើរ សំណូមពរ របស់បងប្អូន សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងដើម្បីធានាចីរភាពក្នុងកិច្ចអភិវឌ្ឍន៍ ពង្រឹងសន្តិភាព ស្ថេរភាពសង្គម សេដ្ឋកិច្ច សង្គមកិច្ច ជំរុញនិងលើកកម្ពស់ការផ្តល់សេវាសាធារណៈ បម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ ប្រកបដោយសមធម៌ គុណធម៌ ក្នុងគោលដៅដើម្បីសេចក្តីសុខ សុភមង្គនិងផលប្រយោជន៍ពិតប្រាកដរបស់ប្រជាពលរដ្ឋ និង សង្គមជាតិទាំងមូល។

ឆ្លើយតបនិងក្តីកង្វល់ពីប្រជាពលរដ្ឋដែលថា ស្រុកសំរោងទងមិនមានបរិស្ថានល្អ ពោរពេញ ដោយសំរាម ដីធ្លីមានវិវាទច្រើន សេវាសុខាភិបាលនៅមានកម្រិតអភិបាលខេត្តកំពង់ស្ពឺលោកបណ្ឌិត ជាម ចន្ទ័សោភ័ណ បានលើកឡើងថា បច្ចុប្បន្នខេត្តមានការអភិវឌ្ឍន៍ខ្លាំង រោងចក្រសហគ្រាសមានចំនួនជាង១៣០០រោងចក្រ សហគ្រាស កម្មករនិយោជិកមានជាង៣០ម៉ឺននាក់កំពុងធ្វើការ ដែលធ្វើឱ្យការគ្រប់គ្រងផ្នែកបរិស្ថាននៅមានកម្រិត ថង់ប្លាស្ទិកត្រូវបានហោះហើរពាសវាលពាសកាលពេញផ្លូវ។ករណីនេះបើគេមើលមួយជ្រុងឃើញថាមានប្រជាពលរដ្ឋមួយចំនួនធំ បានចាប់ផ្តើមចេះសម្អាតអនាម័យ ប្រមូល វេចខ្ចប់ និងទុកដាក់សំរាមបានត្រឹមត្រូវរួចហើយ នៅឡើយតែពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែលនៅមិនទាន់យល់ដឹងពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសគឺបងប្អូនជាកម្មករ កម្មការិនីបានបោះចោលគ្មានសណ្តាប់ធ្នាប់ក្រោយវេចខ្ចប់និងបរិភោគរួច ។

ឯកឧត្តម បា គូសបញ្ជាក់​ថា កាកសំណល់និងការចោលសំរាមរាយប៉ាយបាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យទេសចរ ដែលទាមទារឱ្យមន្ទីរជំនាញពាក់ព័ន្ធទាំងអស់រួមនិងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យឡើងវិញនិងចូលរួមទាំងអស់គ្នាក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយនិងមានវិធានការតឹងរឹងក្នុងការគ្រប់គ្រងសំណល់ទាំងនេះ។

មួយវិញទៀតចំពោះបញ្ហាវិវាទដីធ្លី បញ្ហាសុខាភិបាលក៏ជាបញ្ហាដែលមន្ទីរជំនាញនិងអាជ្ញាធរត្រូវបង្កើនការដោះស្រាយរួមគ្នាឱ្យបានលឿនផងដែរ ដើម្បីកាត់បន្ថយទំនាស់ផ្តល់លទ្ធភាពក្នុងការគ្រប់គ្រងស្របច្បាប់ជូនប្រជាពលរដ្ឋ។ហើយចំពោះប្រធានមន្ទីរសុខាភិបាលត្រូវដាក់សំណើរទៅក្រសួងដើម្បីសុំបរិក្ខាចាំបាច់ចំពោះមុខក្នុងការសង្គ្រោះបឋមពេលពលរដ្ឋទទួលរងគ្រោះថ្នាក់និងត្រូវការសង្គ្រោះបន្ទាន់៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm