រុស្ស៊ី៖ ផែនការសន្តិភាពដែលត្រូវបានកែសម្រួលរបស់អាមេរិក ត្រូវតែឆ្លុះបញ្ចាំងពីស្មារតីនៃជំនួបកំពូល Trump-Putin នៅរដ្ឋ Alaska

2025/11/26 02:25:20 am        98

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅថ្ងៃអង្គារ (ទី២៥ ខែវិច្ឆិកា) នេះថា ផែនការសន្តិភាពដែលត្រូវបានកែសម្រួល សម្រាប់អ៊ុយក្រែន ត្រូវតែឆ្លុះបញ្ចាំងពី «ស្មារតី និងលិខិត» នៃការយោគយល់គ្នាដែលបានឈានដល់ រវាងលោកប្រធានាធិបតី Vladimir Putin និងប្រធានាធិបតីអាមេរិក លោក Donald Trump នៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំទាំង២ ក្នុងរដ្ឋ Alaska របស់សហរដ្ឋអាមេរិក។

អំឡុងពេលថ្លែងនៅឯសន្និសីទសារព័ត៌មាន ក្នុងទីក្រុងមូស្គូ លោក Lavrov បាននិយាយថា ប្រទេសរុស្ស៊ីបានស្វាគមន៍កំណែដំបូងនៃផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក សម្រាប់អ៊ុយក្រែន ពោលជាអ្វីដែលទីក្រុងគីវ និងសម្ព័ន្ធមិត្តរបស់ខ្លួន ចាត់ទុកថា ផ្ដល់ផលចំណេញពេកដល់ទីក្រុងមូស្គូ ប៉ុន្តែកំពុងរង់ចាំកំណែ «បណ្តោះអាសន្ន» ដែលត្រូវបានកែសម្រួល បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានបញ្ចប់ការសម្របសម្រួលជាមួយអ៊ុយក្រែន និងអឺរ៉ុប។

ប្រសិនបើកំណែដែលត្រូវបានកែសម្រួល មិនបានឆ្លុះបញ្ចាំងពីអ្វីដែលលោក Putin និងលោក Trump បានពិភាក្សានៅពេលពួកលោកបានជួបគ្នានៅរដ្ឋ laska ក្នុងខែសីហាទេនោះ លោក Lavrov បានបញ្ជាក់ថា ប្រទេសរុស្ស៊ីដែលតំណាងរបស់ខ្លួន ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំធ្វើកិច្ចពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក នៅទីក្រុង Abu Dhabi របស់ប្រទេសអារ៉ាប់រួម នៅយប់ថ្ងៃអង្គារនេះ នឹងឆ្លើយតបពីទស្សនៈខុសគ្នាយ៉ាងខ្លាំង ចំពោះគំនិតផ្តួចផ្តើមនេះ។

លោក Lavrov បានលើកឡើងថា៖ «ការវាយតម្លៃរបស់យើង នៅតែមានសុពលភាព ដោយសារលក្ខខណ្ឌសំខាន់ៗនៃផែនការ (ដើម) របស់លោក Trump គឺផ្អែកលើការយោគយល់ ដែលបានឈានដល់នៅទីក្រុង Anchorage ក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក កាលពីខែសីហាឆ្នាំនេះ។ ហើយគោលការណ៍ទាំងនេះ ដោយទូទៅត្រូវបានឆ្លុះបញ្ចាំងនៅក្នុងផែនការដែលយើងស្វាគមន៍»។ លោក Lavrov បានព្រមានថា៖ «ប្រសិនបើស្មារតី និងលិខិត នៅទីក្រុង Anchorage ត្រូវបានលុបនៅក្នុងផ្នែកនៃការយោគយល់គ្នាសំខាន់ៗដែលយើងបានបង្កើតឡើង នាពេលនោះ ពិតណាស់ វានឹងក្លាយជាស្ថានភាពខុសគ្នាជាមូលដ្ឋាន (សម្រាប់ប្រទេសរុស្ស៊ី)»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        124
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        117
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm