ឧត្តរមានជ័យ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតឱ្យបានខ្ពស់ ខណៈថ្មីៗនេះ មានអ្នកឆ្លងអូរមីក្រុង និងកំពុងបន្តកើនឡើងក្នុងសហគមន៍។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមមន៍ ខេត្តឧត្ដរមានជ័យ ៣១ នាក់ហើយ ត្រូវបានរកឃើញឆ្លងអូមីក្រុង តែ១០នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ វិញហើយ។
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការឆ្លងរីករាលដាលជំងឺនេះ ដោយសារពលរដ្ឋ មិនអនុវត្តវិធាន ការការពារឱ្យបានល្អ នៅតែមានការជួបជុំគ្នាក្នុងកម្មពិធីផ្សេងៗ។
លោកវេជ្ជបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំណែកអ្នកដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣ និងដូស ជំរុញទី៤ ត្រូវទៅទទួលការចាក់ឲ្យបានលឿន ខណៈអូមីក្រុង កំពុងរាតត្បាតចូលដល់សហគមន៍ហើយនោះ៕អត្ថបទ៖ ឃិន សារិទ្ធ