ការវិនិយោគលើការអភិវឌ្ឍជំនាញ ដល់យុវជន គឺជា​ការ​វិនិយោគ​ជួយ​ដល់​សង្គមទាំង​ពេល​បច្ចុប្បន្ន​និងអនាគត

2022/02/18 09:03:13 pm        594

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកថា ការវិនិយោគលើការអភិវឌ្ឍន៍ជំនាញ ព្រមទាំងមុខរបរ និងការងាររបស់យុវជន មានន័យថា ជាការវិនិយោគសង្គមក្នុងពេលបច្ចុប្បន្ន និងអនាគត។ ហើយការវិនិយោគនេះ ទៀតសោត តម្រូវឱ្យមានការយកចិត្តទុកដាក់លើគុណភាព និងបរិមាណការងារ។

ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាដៃគូ ​ស្តីពីជំនាញ និងអនាគតនៃការងារ តាមប្រព័ន្ធវីដេអូ ដែលរៀបចំឡើងដោយអង្គការអន្តរជាតិខាងការងារ (ILO) សហការជាមួយក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីរសៀលថ្ងៃទី១៧ កុម្ភៈ ឆ្នាំ២០២២កន្លងទៅនេះ​ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានមានប្រសាសន៍ថា ​ការវិវត្តនៃបច្ចេកវិទ្យា និងសកលភាវូបនីយកម្ម ព្រមទាំង​បម្រែ​បម្រួល​ប្រជាសាស្ត្រ ​និង​អាកាសធាតុ ​គឺជានិន្នាការធំៗ ​ដែលកំពុងនាំមកនូវការផ្លាស់ប្តូរ​ក្នុងពិភព​នៃការងារ ។

ប៉ុន្តែការផ្លាស់ប្តូរទាំងនេះ ក៏នាំមកនូវបញ្ហាប្រឈម សម្រាប់ប្រជាជនក្នុងការទទួលបានការ​បង្កើន​ជំនាញ ក៏ដូចជាបង្កបញ្ហាប្រឈមដល់វិស័យឯកជន​ក្នុងការ​សម្របខ្លួន​ទៅតាមការផ្លាស់ប្តូរទាំងនេះ ប្រកបដោយនិរន្តរភាពផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការណ៍ដែលអង្គការ ILO ​បាននិងកំពុងអនុវត្ត គំនិត​ផ្តួចផ្តើម​នវានុវត្តន៍នៅកម្ពុជា ​ដើម្បីបំផុសឱ្យមានការអនុវត្តវិធាន​ការជាក់លាក់សំដៅ៖ លើកកម្ពស់​ជំនាញ​សម្រាប់ការងារបៃតង និង​ជម្រុញ​បរិវត្តកម្មឌីជីថល​នៃប្រព័ន្ធអប់រំបណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ(TVET)ជាដើម។

សូមជម្រាបថា ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ ​និងអនាគតនៃការងារ ក៏ដូចជាការឆ្លើយតបទៅ​នឹង​ការរីករាតត្បាតនៃជំងឺកូវីដ-១៩ រដ្ឋាភិបាលកម្ពុជា​បានដាក់ចេញរួមមកហើយនូវគោល​នយោបាយ​សំខាន់ៗ​មួយចំនួនដូចជា ​គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥, គោល​នយោបាយជាតិ ស្តីពីមុខរបរ​និងការងារ ឆ្នាំ២០១៥-២០២៥, គោល​នយោបាយជាតិ​ស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស ​និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥, ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា​ក្នុងការរស់នៅជាមួយកូវីដ-១៩ តាម​គន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ ​២០២១-២០២៣ ​និងគោលនយោបាយជាតិ ស្តីពី​ពលករ​ទេសន្តប្រវេសន៍ឆ្នាំ២០១៩-២០២៣​ ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច ​និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥៕អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm