កង្វះទឹកប្រើប្រាស់មិនមែនជាបញ្ហាចោទសម្រាប់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងទៀតឡើយ

2025/11/26 04:19:27 pm        272

បច្ចុប្បន្នការផ្ដល់អណ្ដូងទឹកស្អាតជូនបងប្អូនអតីតយុទ្ធជនរស់នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មានចំនួនសរុប ៤០៥អណ្ដូង ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និង​ស្រោច​ស្រព​ដំណាំ​កសិកម្មយ៉ាងងាយស្រួល។ អណ្ដូងទឹកទាំងនេះ ជាអំណោយ​ដ៏​ថ្លៃ​ថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងមានការជួយការឧបត្ថម្ភពីសប្បុរសជននានា សាងសង់​ឡើង​ក្នុង​គោល​បំណង​កាត់បន្ថយបញ្ហាកង្វះទឹក និងជួយលើក​កម្ពស់​សុខមាលភាព​ក្នុង​ការ​រស់​នៅ​ជន​បទ​ឱ្យ​មាន​ប្រសើរ​ឡើងជាលំដាប់។

តាមការបញ្ជាក់ពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កន្លង​មកតម្រូវការនៃការប្រើប្រាស់ទឹកនៅទីនេះ មានការ​ខ្វះខាត​បន្តិច​បន្ដួច​នា​រដូវ​ប្រាំង​ទៅ​លើ​ការ​ស្រោច​ស្រព​ដំណាំក្នុងការធ្វើកសិកម្មផ្សេងៗនៅក្នុងភូមិដ្ឋាន ប៉ុន្តែបញ្ហាទាំង​នេះ​នឹង​ត្រូវ​ដោះ​ស្រាយ​ជា​បន្ត​បន្ទាប់មិនឱ្យបងប្អូនអតីតយុទ្ធជនជួបការលំបាកឡើយ។

ក្រៅពីនេះ នៅក្នុងភូមិក៏មានការតបណ្តាញទឹកស្អាតបន្ថែមទៀតសរុបចំនួន ១៥៣ គ្រួសារ ដែល​បាន​ផ្គត់​ផ្គង់ទឹកតាមរយៈបណ្ដាញទឹកស្អាតដែលក្រសួងធនធានទឹកបាន និហកំពុង​រៀបចំ​ជូន​ទៅ​តាម​ខ្នង​ផ្ទះអតីតយុទ្ធជនប្រើប្រាស់ដោយទំនុកចិត្ត បន្ទាប់ពីមានការ​ធ្វើ​តេស្ត​ធានា​សុវត្ថិភាព​យ៉ាង​ត្រឹម​ត្រូវ​តាម​លក្ខណៈបច្ចេកទេស។

សូមជម្រាបជូនថា នៅគ្រាដំបូងក្នុងភូមិដ្ឋានបង្កើតថ្មីនេះ ការ​ផ្គត់​ផ្គង់​ទឹក​សម្រាប់​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​ពុំ​ទាន់​អា​ចឆ្លើយតបទៅនឹងតម្រូវការនៅឡើយ ប៉ុន្តែពេលនេះទឹក​លែង​ជា​បញ្ហា​ចោទ​សម្រាប់​បងប្អូន​អតីត​យុទ្ធជនដែលរស់នៅទីនេះទៀតនោះទេ ព្រោះថារាជរដ្ឋាភិបាល​បាន​រៀបចំ​ទាំង​ប្រព័ន្ធ​ធារា​ស្ត្រស្តុកទឹក ការតភ្ជាប់បណ្ដាញទឹកស្អាត និងអណ្ដូងទឹករាប់រយអណ្ដូង សម្រាប់​បំពេញ​សេចក្ដីត្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm