សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ ២០២៦

2025/11/26 09:28:57 am        93

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន (VECONAC) ឆ្នាំ២០២៦ ខាងមុខ។

ក្នុងពិធីបិទមហាសន្និបាតលើកទី២៤ នៃសហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូ ទទួលជាប្រធានប្តូរវេន ពីប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតលើកទី២៥ ២០២៦ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។

ពិធីបិទមហាសន្និបាត និងប្រគល់ញញួរជូនប្រធានប្តូរវេន ទៅកាន់ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា មានការអញ្ជើញចូលរួមពី គណៈប្រតិភូបណ្តាប្រទេសដែលជាសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន។

បន្ទាប់ពីទទួលជាប្រធានប្តូរវេន ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ថ្លែងថា ក្នុងនាមសមាជិកសមាគមអតីតយុទ្ធជនអាស៊ាន, សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានត្រៀមខ្លួនរួចរាល់ដើម្បីទទួលជាប្រធានប្តូរវេន ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា អំឡុងខែកញ្ញា ឆ្នាំ២០២៦ខាងមុខ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី ថ្លែងទៀតថា មកទល់ពេលនេះ សមាជិករបស់ VECONAC បានអនុវត្តគំនិតផ្តួចផ្តើមកាន់តែច្រើនឡើងៗ ដូចជាការផ្លាស់ប្តូរគណៈប្រតិភូ, ការចែករំលែកព័ត៌មាន, ចំណេះដឹង និងការចូលរួមក្នុងកម្មវិធីគាំទ្រដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់អតីតយុទ្ធជន ជាពិសេសក្រុមមនុស្សចាស់ដែលរងរបួសក្នុងសម័យសង្រ្គាម។

តាងនាម សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី សូមសម្តែងសេចក្តីសោមនស្សរីករាយ ចំពោះការទទួលជាប្រធានប្តូរវេន ដែលនេះជាមោទនភាព និងកិត្តិយសសម្រាប់សមាគម ក្នុងការបំពេញតួនាទីរបស់ខ្លួន ពិសេសសមាគម សូមប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ, បង្កើនចំណងសាមគ្គីភាព, មិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសន្តិភាព សន្តិសុខ និងវិបុលភាពនៃប្រទេសនីមួយៗ និងតំបន់ទាំងមូល។

 ឯកឧត្តម ទេសរដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសជាសមាជិកសហព័ន្ធអតីតយុទ្ធជនអាស៊ានទាំងអស់ នឹងបន្តធ្វើការយ៉ាងជិតស្និតជាមួយគ្នាប្រកប ដោយការទទួលខុសត្រូវរួមគ្នា សាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលថ្មីទៀតលើវិស័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនរងគ្រោះដោយសារសង្គ្រាម នឹងបន្តសកម្មភាពកាន់តែផុសផុលថែមទៀតក្នុងការជួយ ឧបត្ថម្ភគាំទ្រដល់គ្រួសារអតីតយុទ្ធជន ដើម្បីជាការតបស្នងចំពោះវីរភាពដ៏អង់អាចក្លាហាន ហ៊ានពុះពារជម្នះ គ្រប់ឧបសគ្គរបស់អតីតយុទ្ធជនក្នុងបុព្វហេតុជាតិ និងប្រជាជនឲ្យមានសេរីភាព សុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សូមជម្រាបថា សហព័ន្ធអតីតយុទ្ធជនអាស៊ាន VECONAC ត្រូវបានបង្កើតឡើងដើម្បីប្រមូលផ្តុំ និងលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមអតីតយុទ្ធជននៅតំបន់អាស៊ីអាគ្នេយ៍ ដើម្បីធ្វើការងារជាប្រយោជន៍ដល់អតីតយុទ្ធជន រួមទាំងអ្នករងរបួស និងក្រុមគ្រួសារ ដោយរួមចំណែកដល់សន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក៕

អត្ថបទដែលទាក់ទង

ឃាត់ខ្លួនបុរសម្នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន
2025/11/26 09:38:06 am        1
សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ ២០២៦
2025/11/26 09:28:57 am        1
កង្វះទឹកប្រើប្រាស់មិនមែនជាបញ្ហាចោទសម្រាប់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងទៀតឡើយ
2025/11/26 09:19:27 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឃាត់ខ្លួនបុរសម្នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន

2025/11/26 09:38:06 am
​[UPDATE] អ្នកស្លាប់ក្នុងព្យុះភ្លៀងដ៏ខ្លាំងក្លាបំផុតវាយប្រហារប្រទេសថៃក្នុងរយៈពេល៣០០ឆ្នាំ បានកើនឡើងដល់ជិត២០នាក់
2025/11/26 09:35:55 am
​សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ទទួលជាប្រធានប្តូរវេន រៀបចំមហាសន្និបាតលើកទី២៥ ២០២៦
2025/11/26 09:28:57 am
​កង្វះទឹកប្រើប្រាស់មិនមែនជាបញ្ហាចោទសម្រាប់អតីតយុទ្ធជននៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងទៀតឡើយ
2025/11/26 09:19:27 am
​ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ឃឹម​ ហ្វីណង់​ ដឹកនាំកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សហគមន៍​កសិកម្ម​ទំនើប និង​សិក្ខា​សាលា​ឆ្លុះ​បញ្ចាំង​នៅខេត្តកំពង់ធំ
2025/11/26 09:03:39 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/25 05:05:02 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/26 01:09:55 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am