ឃាត់ខ្លួនបុរសម្នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ នៅស្រុកសំពៅលូន

2025/11/26 04:38:06 pm        323

នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣ និង១៥នាទី​រំលង​អាធ្រាត្រ​នៅ​ចំណុច​លើ​ដង​ផ្លូវ​ជាតិ​លេខ​59A ស្ថិតក្នុងក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង អនុវត្ត​តាម​អនុវត្ត​អនុសាសន៍ដ៏ខ្ពង់ខ្ពស់​របស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការ​នគរបាល​ជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ដាញ់​ អេងប៊ុន ចាន់​ ស្នងការ​នៃ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោកវរសេ​នីយ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាល​ស្រុក​សំពៅ​លូន​ដឹកនាំ​កម្លាំង​ជំនាញ​ផ្នែក​យុត្តិធម៌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជ្រៃ​សីមា​បង្ក្រាប​ករណី​ការ​ទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស បម្រុងនាំឆ្លងដែន​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ​ដោយខុសច្បាប់ចំនួន០១ករណី។

​បើតាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ ឱ្យ​ដឹងបន្ថែមថាជនសង្ស័យមានឈ្មោះ អ៊ឹម សុវណ្ណ ភេទ​ប្រុស អាយុ ៤២ ឆ្នាំបានឃាត់ខ្លួន​ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែតក្រុងបាត់ដំបង ខេត្ត​បាត់​ដំបង​ជា​អ្នក​បើក​រថយន្ត​បាន​ធ្វើ​សកម្ម​ភាព​ទាក់​ទង​នាំ​ពលរដ្ឋ​ខ្មែរ​ចំនួន​០៧នាក់​បម្រុង​នាំ​ឆ្លង​ដែន​ពី​ប្រទេស​កម្ពុជាចូល ទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្ត​ស្រុក​សំពៅ​លូ​ន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ៗចំនួន ៨.០០០បាត(ប្រាំបីពាន់បាត) ។

សមត្ថកិច្ចដកហូតវត្ថុតាង​ រថយន្តម៉ាកកាំម៉ារីឆ្លាម ពណ៌ប្រផេះ ចំនួន០១ គ្រឿងនាំ​មក​កន្លែង​អធិការដ្ឋាន​នគរបាលស្រុក​សំពៅលូន ដើម្បីសាក​សួរទាំងអស់គ្នា។ 

អ្នកប្រព្រឹត្តត្រូវបានសមត្ថកិច្ចនាំមកកាន់ផែនជំនាញ​នៅស្នងការដ្ឋានដើម្បីអនុវត្តតាមផ្លូវច្បាប់​ រី​ឯ​អ្នក​០៧​នាក់​​​ស្រីចំនួន០៣នាក់បានធ្វើការអប់រំឱ្យទៅមូល​ដ្ឋានវិញ​ ដោយមានការ​សន្យា​ឈប់​បន្ត​ការ​ប្រថុយប្រថានក្នុងរឿងនេះទៀត​ ព្រោះជារឿងខុសច្បាប់និងគ្រោះថ្នាក់បំផុត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm