អ៊ុយក្រែន ត្រៀមខ្លួនពន្លឿនផែនការសន្តិភាព ហើយគ្រោងពិភាក្សាលើចំណុចខ្ទាស់ជាមួយលោក Trump

2025/11/26 04:43:02 pm        111

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskuy បានលើកឡើងកាលពីថ្ងៃអង្គារ (២៥ វិច្ឆិកា) ថា ទីក្រុងគីវ បានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីពន្លឿនក្របខណ្ឌសន្តិភាពដែលគាំទ្រដោយសហរដ្ឋអាមេរិក សម្រាប់ការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ហើយនឹងពិភាក្សាចំណុចជាប់គាំងនានាជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump ក្នុងកិច្ចពិភាក្សាមួយ ដែលលោកនិយាយថា គួរតែរួមបញ្ចូលសម្ព័ន្ធមិត្តអឺរ៉ុបផងដែរ។

ក្រុមមន្ត្រីអាមេរិក និងអ៊ុយក្រែន បាននិងកំពុងព្យាយាមដោះស្រាយការខ្វែងគំនិតគ្នាជុំវិញផែនការរបស់លោក Trump ដើម្បីបញ្ចប់ជម្លោះដ៏បង្ហូរឈាម និងបំផ្លិចបំផ្លាញបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក ដោយអ៊ុយក្រែនបារម្ភថាអាចត្រូវបង្ខំឱ្យទទួលយកកិច្ចព្រមព្រៀងមួយដែលផ្អែកលើលក្ខខណ្ឌរបស់រុស្ស៊ី រួមទាំងសម្បទានទឹកដី។

នៅក្នុងច្បាប់ចម្លងនៃសុន្ទរកថាមួយទៅកាន់សម្ព័ន្ធមិត្តអឺរ៉ុប ដែលគេហៅថា “សម្ព័ន្ធនៃឆន្ទៈ” លោក Zelenskiy បានជំរុញឱ្យមេដឹកនាំអ៊ឺរ៉ុប ដាក់ចេញនូវក្របខណ្ឌមួយសម្រាប់ការដាក់ពង្រាយ "កម្លាំងធានា" ទៅកាន់អ៊ុយក្រែន និងបន្តគាំទ្រទីក្រុងគីវ ដរាបណាទីក្រុងមូស្គូ មិនបង្ហាញពីទំនោរចង់បញ្ចប់សង្រ្គាមរបស់ខ្លួន។

នៅក្នុងច្បាប់ចម្លងដែលមើលឃើញដោយសារព័ត៌មានរ៉យទ័រនោះ លោក Zelenskyy បានបន្ថែមថា "ក្របខណ្ឌសន្តិភាពកំពុងនៅលើតុចរចា ហើយអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅមុខរួមគ្នាជាមួយសហរដ្ឋអាមេរិក ដោយមានការចូលរួមផ្ទាល់ពីលោកប្រធានាធិបតី Trump"។ ក្រោយមក នៅថ្ងៃអង្គារដដែល លោក Trump បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា កិច្ចចរចាបន្សល់ទុក "ចំណុចខ្វែងគំនិតមួយចំនួន" ដោយបន្ថែមថា "លោកទន្ទឹងរង់ចាំជួបជាមួយប្រធានាធិបតី Zelenskyy និងប្រធានាធិបតី Putin ក្នុងពេលឆាប់ៗនេះ ប៉ុន្តែនឹងជួបតែនៅពេលដែលកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម ត្រូវសម្រេចចុងក្រោយ ឬនៅក្នុងដំណាក់កាលចុងក្រោយប៉ុណ្ណោះ"៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm