ក្មេងស្រីសិស្សសាលា២៤នាក់ ត្រូវបានដោះលែងវិញ ក្រោយការចាប់ពង្រត់នៅនីហ្សេរីយ៉ាភាគពាយ័ព្យ

2025/11/26 05:05:36 pm        114

យោងតាមការប្រកាសរបស់ការិយាល័យប្រធានាធិបតីបានឲ្យដឹងថា ក្មេងស្រីចំនួន ២៤ នាក់ដែលត្រូវបានចាប់ពង្រត់ពីសាលារៀនរដ្ឋាភិបាលនៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ាកាលពីសប្តាហ៍មុនត្រូវបានដោះលែងវិញ។ ប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu កាលពីថ្ងៃអង្គារបានស្វាគមន៍ចំពោះការដោះលែងក្មេងស្រីទាំងនោះ ហើយបានអំពាវនាវដល់កងកម្លាំងសន្តិសុខឱ្យបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីឲ្យមានការដោះលែងអ្នកផ្សេងទៀតដែលនៅតែជាប់ខ្លួននៅឡើយ។

លោក Tinubu និយាយថា «ខ្ញុំមានអារម្មណ៍ធូរស្រាលដែលក្មេងស្រី២៤នាក់ត្រូវបានដោះលែងមកវិញ។ ពេលនេះយើងត្រូវតែដាក់ជាបញ្ហាបន្ទាន់នៅក្នុងតំបន់ងាយរងគ្រោះ ដើម្បីបញ្ចៀសឧប្បត្តិហេតុចាប់ពង្រត់ដែលអាចកើតមានបន្ថែមទៀត។ រដ្ឋាភិបាលរបស់ខ្ញុំនឹងផ្តល់ជំនួយទាំងអស់ដែលត្រូវការដើម្បីសម្រេចបាននូវរឿងនេះ»។

ក្មេងស្រីជាច្រើននាក់ត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នៅពេលក្រុមប្រដាប់អាវុធបានសម្រុកចូលសាលារៀនមួយកន្លែងនៅក្នុងរដ្ឋ Kebbi ភ្លាមៗបន្ទាប់ពីយោធាមួយក្រុមបានចាកចេញពីបរិវេណសាលារៀន។ ការចាប់ពង្រត់ទ្រង់ទ្រាយធំដើម្បីទាមទារប្រាក់លោះបានក្លាយជារឿងធម្មតានៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា ជាកន្លែងដែលក្រុមជនអន្ធពាលប្រដាប់អាវុធកំណត់គោលដៅនៅសាលារៀន និងសហគមន៍ជនបទ។

នៅក្នុងការចាប់ពង្រត់ទ្រង់ទ្រាយធំកាលពីពេលថ្មីៗនេះ ក្រុមអ្នកវាយប្រហារបានឆ្មក់ចូលសាលារៀនកាតូលិកមួយកន្លែងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយបានចាប់ពង្រត់ទាំងសិស្សនិងបុគ្គលិកជាង៣០០នាក់។ សិស្សចំនួន៥០នាក់បានរត់គេចខ្លួនកាលពីចុងសប្តាហ៍មុន ខណៈឪពុកម្តាយរបស់កុមារផ្សេងទៀតដែលត្រូវបានចាប់ពង្រត់បាននិយាយថា ពួកគេអស់សង្ឃឹមចំពោះការដោះលែងសិស្សដែលនៅសល់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        111
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        149
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm