រាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

2025/11/26 05:08:53 pm        200

រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់បំណាច់ឆ្នាំ២០២៧ សម្រាប់សហគ្រាសដែលធ្វើការដាំដុះ ផលិត សហគ្រាសផ្គត់ផ្គង់កសិផលក្នុងស្រុក និងការនាំចេញ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យ កសិកម្ម ដោយប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុង ស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ក្នុងស្រុក នូវទំនិញ ឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកដូចខាងលើ និងរួមជាមួយការផ្គត់ផ្គង់ផលិតផលដូងប្រេង ក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ វិធានការនេះ មិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែ ត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូល ដែលទាក់ទិននឹងការផ្គត់ផ្គង់។

ចំពោះសហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកខាងលើនេះដែរ និងការផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុ ធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះដូចជា៖ ១- ព្យួរទុកការបង់ពន្ធអប្បបរមា, ២- ព្យួរទុកការបង់ប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល, ៣- រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យ ប្រកាស។ ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មនេះ សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចជា៖ ស្នើសុំវិញ្ញាបន បត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ, ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាជាមួយនឹងលិខិតប្រកាស អាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ដាក់លិខិតប្រកាសសារពើពន្ធ ជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធកំណត់។ ចំណែកសហគ្រាស ដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិត ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែម។

សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ កម្ពុជានាំចេញកសិផលជាច្រើនប្រភេទ ក្នុងរយៈពេល ១0 ខែ ឆ្នាំ២០២៥, មានបរិមាណសរុប ជិត ១១,៩ លានតោន កើនឡើងជាង ៣០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ១៨៣ លានដុល្លារអាម៉េរិក ក្នុងនោះកសិកផលដែលគាំទ្រដល់ការនាំចេញរួមមាន៖ ស្រូវជាង ៥,៤ លានតោន កើនឡើង ៥៧%, ចំណិត ដំឡូងក្រៀមជិត ១,៤ លានតោន កើនឡើង ៦០%, អង្ករ ៦៩៨ ពាន់តោន កើនជិត ៣៨%, គ្រាប់ស្វាយចន្ទីជាង ៦៣៤ ពាន់តោន កើនជិត ១០%, ចេកស្រស់ ២៩០ ពាន់តោន កើន ៣៧%, គ្រាប់ពោតជិត ១៧០ ពាន់តោន កើន ១៣២% ធៀបរយៈ ពេលដូចគ្នាឆ្នាំ២០២៤ ក្រៅពីនេះនៅមានកសិផលជាច្រើនទៀត បានគាំទ្រដល់កំណើននាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm