មន្ត្រីអាមេរិកបួនរូបបាននិយាយថា កាលពីថ្ងៃអង្គារ ទី២៥ ខែវិច្ឆិកា យន្តហោះយោធាសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញស្ថិតនៅអតីតមូលដ្ឋានកងទ័ពជើងទឹក Roosevelt Roads ក្នុងទីក្រុងសេបា កោះព័រតូរីកូ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងត្រៀមសម្រាប់ដំណាក់កាលថ្មីនៃប្រតិបត្តិការទាក់ទងនឹងប្រទេសវ៉េណេស៊ុយអេឡា ។

វីដេអូពីមូលដ្ឋាន បានបង្ហាញយន្តហោះចម្បាំងKC-130J យន្តហោះF-35B របស់កងម៉ារីនសហរដ្ឋអាមេរិក និងឧទ្ធម្ភាគចក្រប្រយុទ្ធធុនធ្ងន់AC-130 របស់កងទ័ពអាកាសអាមេរិក កំពុងហោះឡើងនិងចុះចតពីអតីតមូលដ្ឋាននោះ។
សារព័ត៌មានរ៉យទ័រពុំបានបញ្ជាក់ពីពេលវេលា ឬវិសាលភាពនៃប្រតិបត្តិការដែលបានគ្រោងទុក ឬថាតើប្រធានាធិបតី លោក Donald Trump បានអនុញ្ញាតឱ្យមានសកម្មភាពណាមួយបែបនេះ ឬយ៉ាងណា។

របាយការណ៍អំពីចំណាត់ការដែលអាចកើតមាន បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈយោធាសហរដ្ឋអាមេរិកបានដាក់ទីតាំងសម្ភារៈឱ្យនៅជិតប្រទេសវ៉េណេស៊ុយអេឡា ក្នុងពេលមានទំនាក់ទំនងកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺនជាមួយរដ្ឋាភិបាលរបស់លោកប្រធានាធិបតី Nicolas Maduro ។