អ្នកតាមដានស្ថានការណ៍នយោបាយ៖ ការដោះស្រាយជម្លោះព្រំដែនកម្ពុជា និងថៃ កំពុង​ទទួ​ល​ផល​ជាវិជ្ជមាន

2025/11/26 10:54:31 am        379

អ្នកស្រាវជ្រាវ និងតាមដាន កិច្ចការនយោបាយជាតិ-អន្តរជាតិ មើលឃើញ​ថារហូត​មក​ដល់​ពេល​នេះ ​ការដោះស្រាយជម្លោះព្រំដែនរវាង កម្ពុជា និងថៃ កំពុងទទួលផលវិជ្ជមានជាបន្តបន្ទាប់ ទោះ​បី​ជាភា​គី​ថៃមិនទាន់គោរពបាននូវកិច្ចព្រមព្រៀងឈប់បាញ់ និងកិច្ចព្រមព្រៀងសន្ដិភាពក៏ដោយ ប៉ុន្ដែ​ការងារបច្ចេកទេសភាគីទាំងពីរបាន​ឈាន​ដល់​ការ​បោះបង្គោល​ព្រំដែន​បណ្ដោះ​អាសន្ន​នៅ​ទីទាំង​ឯកភាពគ្នាមួយចំនួន និងទប់ស្កាត់បានការផ្ទុះអាវុធដាក់គ្នាទ្រង់ទ្រាយធំឡើងវិញ។

លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) មើលឃើញថា កន្លង​មក​នេះ ​ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាន​ខិតខំ​ប្រឹង​ប្រែង​អស់​ពី​លទ្ធភាព​លើ​ការ​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយភាគីថៃ តាមយន្តការការទូត និងច្បាប់អន្តរជាតិ ដោយមិនឱ្យមាន​ការ​ផ្ទុះ​អាវុធ​ឡើង​វិញ ដែលអាចបង្កឱ្យការខូតខាត និងបាត់បង់អាយុជីវិតកងទ័ព និងប្រជាជនកម្ពុជា និង​ធ្វើយ៉ាងណាស្ដារឡើងវិញនូវទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ឈាន​ទៅ​ដល់​ការ​ដោះស្រា​យ​ជម្លោះ​ព្រំដែននេះប្រកបទៅដោយប្រសិទ្ធភាព តាមយន្តការដែលមានស្រាប់ និងយន្តការ​គតិ​យុត្ត​អ​ន្តរជាតិ។

លោកបន្តថា រហូតមកទល់ពេលនេះ ចាប់តាំងពីការចុះហត្ថលេខាលើបទឈប់បាញ់គ្នារវាងកម្ពុជា និង​ថៃ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ និងការចុះកិច្ចព្រមព្រៀងសន្ដិភាព នៅទី​ក្រុង​កូឡា​ឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា គឺស្ថានភាព​ការ​ដោះស្រាយ​ជម្លោះ​ប្រទេស​ទាំង​ពីរ​ទទួល​បាន​លទ្ធផលជាវិជ្ជមានជាបន្តបន្ទាប់ទោះបីជាភាគីថៃមិនទាន់គោរពបានពេញលេញ និង​ប្រព្រឹត្ត​ល្មើស​ជាបន្តបន្ទាប់មកលើកម្ពុជាក៏ដោយ។

ចំណែកលោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវកិច្ចការនយោបាយជាតិ-អន្តរជាតិ មើល​ឃើញ​ដែរ​ថា ជម្លោះព្រំដែនរវាងកម្ពុជា និងថៃម្ដង​នេះ​មាន​លក្ខ​ណៈ​ទ្រង់​ទ្រាយ​ធំ​ជាង​ជម្លោះ​មុន​ៗ​ចាប់​តាំង​ពី​ឆ្នាំ​២០១៣មក។ ជម្លោះទ្រង់ទ្រាយធំនោះគឺធំទាំងនៅសមរភូមិ ការប្រើប្រាស់អាវុធ ប្រើ​ប្រាស់​កម្លាំង និងធំទាំងនយោបាយការទូត ការផ្សព្វផ្សាយ​ចេញ​នៅ​លើ​បណ្ដាញ​សារព័ត៌មាន​ជា​ដើម​។ ដូច្នេះលោកប្រៀបធៀបជម្លោះនេះ បើសិនជាជំងឺ គឺជាជំងឺ​ធ្ងន់​ដែល​ត្រូវ​ការ​គ្រូពេទ្យ​ដែល​ពូកែ​ ត្រូវការថ្នាំព្យាបាលដែលល្អ និងត្រូវការពេល​វេលា​យូរ​ដើម្បី​ព្យាបាល​ឱ្យ​ជា​សះ​ស្បើយ​ឡើង​វិញ​។

សូមជម្រាបថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បន្ត​អំពាវ​នាវ​ដល់​បង​ប្អូន​ជន​រួម​ជាតិ​ទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈ​កម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជាដែលជានិច្ចកាលតែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការ​ទទួល​ខុស​ត្រូវ​ខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេស​ការ​ការពារ​បូរណ​ភាព​ទឹកដី និ​ង​អធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោល​ការណ៍​ព្រំដែន​មិន​កែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់​ទុក​ដោយ​គណៈកម្មការ​ព្រំដែន​រវាង​ឥណ្ឌូចិន​-សៀម​៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am