អាមេរិក និង​រុស្ស៊ី​ប៉ះ​ទង្គិច​គ្នា​ជា​ថ្មី​នៅ UN ជុំវិញ​ការ​បង្កើន​កង​ទ័ពនៅ​ជិតប្រទេស​អ៊ុយក្រែន​

2022/02/18 09:37:16 pm        531

​UN៖ សហរដ្ឋអាមេរិក និង​​រុស្ស៊ី​បាន​ប៉ះទង្គិច​គ្នា​ដោយ​ការនិយាយ​លើកឡើង​ នៅ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​ស្តីពី​ប្រទេសអ៊ុយ​ក្រែ​ន​។​ ​ការព្រួយបារម្ភ​នៃ​សង្គ្រាម​ថ្មី​នៅ​អឺរ៉ុប​បាន​កើនឡើង ខណៈ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden បាន​ព្រមាន​ថា រុស្ស៊ី​អាច​ឈ្លានពាន​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ខ្លី​ខាងមុខនេះ ហើយ​ការបំពាន​បាន​កើនឡើង​នៅក្នុង​ការប្រឈមមុខ​ដា​ក់​គ្នា​ជា​យូរនៅ​ភាគ​ខាងកើត​ប្រទេសអ៊ុយ​ក្រែ​ន ដែល​ការព្រួយបារម្ភ​មួយចំនួនអាច​បង្ក​ឲ្យ​មាន​ជម្លោះ​កាន់តែខ្លាំង​។

​បណ្តា​ប្រទេស​នៅ​អឺរ៉ុបបាន​ជំរុញ​ឱ្យ​ប្រទេស​រុស្ស៊ី​បន្ធូរបន្ថយ​ភាព​តានតឹង​។​ ​ប្រសិនបើ​​រុស្ស៊ី​ជ្រើសរើស​ការចាប់ផ្តើម​វាយប្រហារ​នៅពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំងឡើង​នេះ ដោយ​ប្រើ​ព័ត៌មាន​មិន​ពិតជា​លេស វា​នឹង​បង្ហាញថា​ ប្រទេស​រុស្ស៊ី​មិនដែល​មាន​ភាព​ហ្មត់ចត់ចំពោះ​ការចូលរួម​ផ្នែក​ការទូត​នោះទេ​។ ​ឥស្សរជន​ពិភពលោកបាន​ខិតខំ​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​ការសង្ស័យ​រវាង​ភាគ​ខាងកើត និង​ខាងលិច ហាក់ដូចជា​កើនឡើង ខណៈ​សម្ព័ន្ធមិត្ត​ណា​តូបាន​ច្រានចោល​ការអះអាង​របស់​​រុស្ស៊ី​ថា រុស្សី​កំពុង​ដក​កងទ័ព​រប​ស់​ខ្លួន​មកវិញ​ពី​សមយុទ្ធ ដែល​បង្កឱ្យមាន​ការព្រួយបារម្ភ​ពី​ការវាយប្រហារ​។

​ឯកអគ្គរដ្ឋទូត​ប្រចាំ​អង្គការសហប្រជាជាតិរ​បស់​ប្រទេស​រុស្ស៊ីបាន​បដិសេធថា កងទ័ព​មិន​ត្រូវបានពង្រាយ​ក្នុង​ទីតាំង​វាយប្រហារ​នោះទេ និង​បាន​និយាយថា រុស្ស៊ី​ត្រៀមខ្លួនរួចជាស្រេច​សម្រាប់​ការសន្ទនា​ជាមួយ​សហរដ្ឋអាមេរិក និង​អឺរ៉ុប​។ ​លោក Sergey Vershinin អនុរដ្ឋមន្ត្រី​ការបរទេស​រុស្សី​ទទួលបន្ទុក​កិច្ចការបរទេស​និយាយថា យើង​បាន​ត្រៀមខ្លួន​រួចជាស្រេច​ សម្រាប់​កិច្ចសន្ទនា​ហ្មត់ចត់​បំផុតមិន​ក្លែងបន្លំ​នោះទេ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        106
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm