ប្រណាំងរថយន្ត៖ កីឡាករប្រណាំង F1 អង់គ្លេស Lando Norris បានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយក្រុមប្រណាំង McLaren ដែលនឹងរក្សារូបគេដល់ដំណាច់ឆ្នាំ២០២៥។ កីឡាករវ័យ ២២ឆ្នាំរូបនេះគឺជាកីឡាករឆ្នើមម្នាក់កាលពីរដូវកាលមុន ហើយក៏សង្ឃឹមថានឹងមានរឿងល្អជាងឆ្នាំមុនទៀតសំរាប់រដូវកាលថ្មី ២០២២ នេះ។

ការសំរេចចិត្តរបស់ Lando Norris ក៏បានបញ្ចប់ក្តីសង្ឃឹមរបស់ក្រុម F1 មួយចំនួនផងដែរ ដែលចាប់អារម្មណ៍លើកីឡាករវ័យ ២២ឆ្នាំរូបនេះ។ ក្រុមប្រណាំង McLaren ប៉ុន្មានឆ្នាំចុងក្រោយបានធ្វើកំណែទំរង់ និងអភិវឌ្ឍម៉ាស៊ីនរបស់ខ្លួនរហូតរកបានជ័យជំនះដំបូង នៅរដូវកាលមុនដោយកីឡាករអូស្ត្រាលី Daniel Ricciardo បន្ទាប់ពីអាក់ខានតាំងពីឆ្នាំ២០១២។ Lando Norris បានបញ្ចប់រដូវកាលមុនឈរចំណាត់ថ្នាក់លេខ ៥ ក្នុងតារាងជើងឯកពិភពលោក ខណៈក្រុម McLaren បានលេខ ៣ ក្នុងតារាងក្រុមស្ថាបនិក។ រដូវកាលថ្មី ២០២២ នេះនឹងចាប់ផ្តើមនៅខែក្រោយផ្តើមពីទីលានដំបូងនៅប្រទេសបារ៉ែន៕
អត្ថបទ៖នាង សុភាវុធ