អគ្គិភ័យដ៏ធំនៅតំបន់សំណង់មិនរៀបរយរបស់បង់ក្លាដែស ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង

2025/11/26 07:43:50 pm        186

ក្រុមមន្ត្រីបាននិយាយថា អគ្គិភ័យដ៏សន្ធោសន្ធៅបានលេបត្របាក់តំបន់សំណង់មិនរៀបរយដ៏ធំបំផុតមួយរបស់ទីក្រុងដាកា ប្រទេសបង់ក្លាដែស កាលពីល្ងាចថ្ងៃអង្គារ (២៥ វិច្ឆិកា) ដោយបានធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ផ្ទះសម្បែង ហើយបណ្ដាលឱ្យលំនៅឋានប្រកដំបូលស័ង្កសីរាប់ពាន់ខ្នង ក្លាយទៅជាគំនរបាក់បែក។

អណ្ដាតភ្លើងបានឆាបឆេះឡើងភ្លាមៗបន្ទាប់ពីថ្ងៃលិច នៅតំបន់ Korail កណ្តាលរដ្ឋធានីដាកា ដែលជាតំបន់សំណង់មិនរៀបរយធំបំផុត និងមានមនុស្សរស់នៅច្រើនបំផុតមួយ របស់ប្រទេសបង់ក្លាដែស។

តំបន់តាំងលំនៅនេះជាផ្ទះរបស់មនុស្សជិត ៨ម៉ឺននាក់ ដែលស្ថិតនៅចន្លោះសង្កាត់អ្នកមាន Gulshan និង Banani ហើយអមដោយអគារផ្ទះល្វែងទំនើបៗ។ អណ្តាតភ្លើងបានបានរាលដាល ហើយផ្សែងហុយយ៉ាងក្រាស់ឃ្មឹកបានគ្របដណ្ដប់លើតំបន់នេះ ខណៈមនុស្សម្នារត់ភៀសខ្លួនយ៉ាងចលាចល ដោយប្រមូលរបស់របរអ្វីក៏ដោយដែលអាចយកតាមខ្លួនបាន។

មន្ត្រីសេវាពន្លត់អគ្គិភ័យ ឈ្មោះ Talha Bin Zasim បាននិយាយថា យ៉ាងហោចណាស់មានរថយន្តពន្លត់អគ្គិភ័យចំនួន ១៩គ្រឿង ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុ ចំណែកមូលហេតុនៃការឆាបឆេះនៅមិនទាន់ដឹងច្បាស់ទេ។ ការស្លាប់និងរបួសក៏មិនទាន់មានសេចក្តីរាយការណ៍ភ្លាមៗដែរ ប៉ុន្តែអ្នកស្រុកបាននិយាយថា ការបំផ្លិចបំផ្លាញគឺស្ទើតែទាំងស្រុងទៅហើយ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm