ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ នឹងធ្វើនៅខែធ្នូខាងមុខ ដោយមានស្តង់សៀវភៅជិត ៣០០ស្តង់

2025/11/26 08:20:30 pm        224

ព្រឹត្តិការណ៍ពិព័រណ៍សៀវភៅកម្ពុជា ជាព្រឹត្តិការណ៍ប្រចាំឆ្នាំ នឹងត្រូវរៀបចំឡើងជាថ្មី ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ខាងមុខ។ ពិព័រណ៍សៀវភៅលើកទី ១២ ខាងមុខនេះ មាន​ស្តង់​សៀវភៅចូលរួមចំនួនជិត ៣០០ស្តង់ ចូលរួមដើម្បីលើកកម្ពស់ការងារតែងនិពន្ធ ក៏ដូចជា​ជំរុញ​ការ​អាន​របស់ប្រជាពលរដ្ឋកម្ពុជា។

ពិព័រណ៍សៀវភៅកម្ពុជា នៅឆ្នាំ ២០២៥នេះ ជាលើកទី ១២ហើយ ដែលត្រូវបានរៀបចំឡើង។ ការ​រៀបចំជាថ្មីនេះ ធ្វើឡើងក្រោមប្រធានបទ “សៀវភៅជាជំនួយអាហារបញ្ញា ជាអាហារគំនិត” ដោយ​នឹង​ត្រូវរៀបចំឡើងនៅ ទីតាំងកោះពេជ្រ ដែលមានស្តង់សៀវភៅជិត ៣០០​ស្តង់​ចូល​រួម​ដាក់​តាំង​បង្ហាញ ក៏ដូចជាលក់សៀវភៅជាស្នាដៃរបស់ខ្លួន។

ក្នុងឱកាស​សន្និសីទសារព័ត៌មាននាថ្ងៃនេះ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ នៃក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងការរៀបចំពិព័រណ៍សៀវភៅកម្ពុជានេះ ពិត​ជាមា​ន​សារៈ​សំខាន់​ សម្រាប់អ្នកនិពន្ធ និងកាន់តែមានសារៈប្រយោជន៍នោះគឺសម្រាប់សង្គមជាតិកម្ពុជា ក្នុង​ការ​បណ្ដុះទម្លាប់អានរបស់ពលរដ្ឋកម្ពុជា ពិសេសចាប់ផ្ដើមអានតាំងពីវ័យកុមារ ដែល​អាច​ឈាន​ទៅ​ផ្ដល់​ផលជះជាវិជ្ជមានសម្រាប់ការអភិវឌ្ឍសង្គមជាតិកម្ពុជា។

ឯកឧត្តម អនុរដ្ឋលេខាធិការលើកឡើងលម្អិតដែរថា ពិព័រណ៍សៀវភៅកម្ពុជានាពេលខាងមុខនេះ នឹង​មាន​ការរៀបចំឡើងនូវសកម្មភាពជាច្រើន ដើម្បីស្រូបទាញការចូលរួមពីសាធារណជនទូទៅ ទាំង​យុវជន ជាសិស្សនិស្សិត ក៏ដូចជាអាណាព្យាបាល ក្នុងការជូនកូនតូចចូលរួម ដើម្បី​បណ្ដុះ​ការ​ស្រឡាញ់​ការ​អានសៀវភៅ។

ការតាំងពិព័រណ៍សៀវភៅកម្ពុជា ទទួលបានការគាំទ្រពីសាធារណជន ពិសេសយុវជន កាន់​តែ​ច្រើន​ពី​មួយ​ឆ្នាំទៅមួយឆ្នាំ។ ព្រឹត្តិការណ៍នេះ បានក្លាយជាព្រឹត្តិការណ៍វប្បធម៌ ដ៏សំខាន់ ក្នុង​ការ​ផ្សព្វ​ផ្សាយ ជំរុញលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខ្មែរមានទម្លាប់ក្នុងការអានសៀវភៅ ស្គាល់​ពី​គុណ​តម្លៃ​នៃ​ការអាន ដើម្បីអភិវឌ្ឍចំណេះដឹង និងការងារ៕ អត្ថបទ៖ គឹម ហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm