កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត​ខ្យល់កន្ត្រាក់​ដោយ​ឥទ្ធិពល​ព្យុះ​កូតូ

2025/11/26 02:55:10 pm        453

ដោយឥទ្ធិពលស្ថានភាពព្យុះទី២៧ ឈ្មោះ កូតូ ធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៧ វិច្ឆិកាដល់សប្ដាហ៍ទីមួយខែធ្នូ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់។ នេះបើយោងតាម សេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបស្ដីពីស្ថានភាពព្យុះទី២៧ ឈ្មោះ កូតូ ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៕

យោងតាមការអង្កេតរបស់ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះទទួលរងឥទ្ធិពល កម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។

ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥៖

១. តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

២. តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

យោងលើការព្យាករក្រសួងអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក ពិសេសបងប្អូននេសាទតាមសមុទ្រ៕


អត្ថបទដែលទាក់ទង

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ដឹកនាំមន្ត្រីកសិកម្មឃុំ-សង្កាត់​ធ្វើទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិន​ស្រូវ និងស្វែងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ
2025/11/26 03:13:22 pm        1
ទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តមន្រ្តីអាជ្ញាធរមីន បន្តកសាងសមិទ្ធផលសកម្មភាពមីនថ្មីៗ​បន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា
2025/11/26 03:01:42 pm        1
កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត​ខ្យល់កន្ត្រាក់​ដោយ​ឥទ្ធិពល​ព្យុះ​កូតូ
2025/11/26 02:55:10 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាច្រើននាក់ បានស្លាប់និងបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នៅកោះស៊ូម៉ាត្រា របស់ឥណ្ឌូនេស៊ី

2025/11/26 03:22:33 pm
​គុយបា ពិចារណាលើវិធានការថ្មីៗ ដើម្បីទាក់ទាញការវិនិយោគពីបរទេស ក្នុងពេលមានវិបត្តិ
2025/11/26 03:19:30 pm
​ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ដឹកនាំមន្ត្រីកសិកម្មឃុំ-សង្កាត់​ធ្វើទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិន​ស្រូវ និងស្វែងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ
2025/11/26 03:13:22 pm
​ស៊ីរីប្រឈមនឹងភាពតានតឹងសន្តិសុខកើនឡើង ស្របពេលមានភាពវឹកវរបង្កដោយការប្រកាន់និកាយនិងការតវ៉ា
2025/11/26 03:11:15 pm
​ទេសរដ្ឋមន្រ្តី លី ធុជ លើកទឹកចិត្តមន្រ្តីអាជ្ញាធរមីន បន្តកសាងសមិទ្ធផលសកម្មភាពមីនថ្មីៗ​បន្ថែមទៀត ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជា
2025/11/26 03:01:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/26 05:21:15 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/23 12:36:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/26 01:09:55 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am