ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយកាលពីថ្ងៃអង្គារ ទី25 ខែវិច្ឆិកា ថា ប្រទេសបារាំងនឹងបញ្ចប់ចុងក្រោយជាមួយបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀតនូវដំណោះស្រាយមួយដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រទេសអ៊ុយក្រែន ខណៈលោកបាននិយាយសំដៅទៅលើទ្រព្យសកម្មរបស់រុស្ស៊ីដែលត្រូវបានបង្កក។

លោក Macron ដែលបាននិយាយបន្ទាប់ពីកិច្ចប្រជុំតាមអ៊ីនធឺណិតរបស់ក្រុមចម្រុះនៃឆន្ទៈ ថា អ៊ុយក្រែនត្រូវការសន្តិភាព «ប្រកដប្រជា» និង «គោរពតាមច្បាប់អន្តរជាតិ»។
កាលពីថ្ងៃអង្គារ អ៊ុយក្រែន បានបង្ហាញការគាំទ្រចំពោះក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ប៉ុន្តែបានសង្កត់ធ្ងន់ថា បញ្ហារសើបនានាចាំបាច់ត្រូវតែដោះស្រាយនៅក្នុងជំនួបរវាងប្រធានាធិបតី លោក Volodymyr Zelenskiy និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump។
