UN៖ អ៊ីស្រាអែលវាយប្រហារតាមអាកាសនៅភាគខាងត្បូងលីបង់ចំនួន ១០៦លើក ក្នុងមួយឆ្នាំកន្លងមក

2025/11/26 10:49:25 pm        61

អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅលីបង់ (UNIFIL) បានកត់ត្រាការវាយប្រហារតាមអាកាសរបស់អ៊ីស្រា       អែលចំនួន ១០៦លើក នៅភាគខាងត្បូងប្រទេសលីបង់ ចាប់តាំងពីការបញ្ឈប់អរិភាព ត្រូវបានប្រកាសនៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំមុន។  

លោក Stephane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់UN បានព្រមានថា រយៈពេលជិតមួយឆ្នាំ ចាប់តាំងពីការបញ្ឈប់អរិភាពរវាងប្រទេសលីបង់ និងអ៊ីស្រាអែល ការវាយប្រហារដោយកងកម្លាំងការពារអ៊ីស្រាអែល នៅតែបន្តលើប្រទេសលីបង់ ដោយបានបណ្តាលឲ្យមានការស្លាប់ជនស៊ីវិល និងការបំផ្លិចបំផ្លាញ រួមជាមួយនឹងការគំរាមកំហែងដ៏គួរឲ្យព្រួយបារម្ភចំពោះអំពើហិង្សាកាន់តែធំឡើង។

លោកបាននិយាយថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន កងកម្លាំងរក្សាសន្តិភាព UNIFIL បានសង្កេតឃើញការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួន ៤លើក នៅក្នុងទីតាំងចំនួនបីនៅក្នុងតំបន់ប្រតិបត្តិការរបស់បេសកកម្មនៅភាគខាងត្បូងប្រទេសលីបង់ ដែលទាំងអស់ស្ថិតនៅក្នុងតំបន់ភាគខាងកើត។  

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា៖«ការវាយប្រហារបែបនេះ គឺជាការរំលោភមិនត្រឹមតែអធិបតេយ្យភាពទឹកដីលីបង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរំលោភលើសេចក្តីសម្រេចលេខ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខផងដែរ» ដោយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពកាតព្វកិច្ចឈប់បាញ់របស់ពួកគេ ដោយសុច្ឆន្ទៈ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        49
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        47
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm