ប្រភពមួយនៅក្នុងសេវាត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសរបស់ប្រទេសប៉ូឡូញ បានប្រាប់សារព័ត៌មាន TASSថា អាកាសយានដ្ឋាននៅក្នុងតបន់ Depultycze Krolewskie ដែលជាអាកាសយានដ្ឋានប៉ូឡូញនៅជិតព្រំដែនជាមួយអ៊ុយក្រែន ត្រូវបានបិទ រហូតដល់ខែកក្កដា ឆ្នាំ ២០២៦។

ប្រភពនេះ បាននិយាយថា៖«អាកាសយានដ្ឋាននេះ ត្រូវបានបិទ រហូតដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំក្រោយ» ដោយបន្ថែមថា យន្តហោះដែលមានមូលដ្ឋាននៅទីនោះ នឹងបន្តប្រើប្រាស់វា។
លោកមិនបានពន្យល់លម្អិតអំពីមូលហេតុដែលអាកាសយានដ្ឋាននេះ ត្រូវបានបិទនោះទេ។
អាកាសយានដ្ឋាននៅក្នុងតំបន់ Depultycze Krolewskie ដំបូងឡើយត្រូវបានសាងសង់ជាមូលដ្ឋានសម្រាប់សាលាបង្រៀនអ្នកបើកយន្តហោះ និងជាទីលានសាកល្បងសម្រាប់យន្តហោះថ្មី ហើយក៏ត្រូវបានប្រើប្រាស់ដោយកងទ័ពអាកាសរបស់ប្រទេសផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៤ មក អាកាសយានដ្ឋាននេះ ក៏បានបម្រើជើងហោះហើរដឹកអ្នកដំណើរផងដែរ៕
