ប្រព័ន្ធប្រឆាំងយានដ្រូនរបស់អាមេរិក នឹងជួយរ៉ូម៉ានីរារាំងការលុកលុយរបស់រុស្ស៊ី

2025/11/26 11:11:16 pm        59

ប្រមុខការពារជាតិរ៉ូម៉ានី បានប្រាប់ឲ្យដឹងថា ប្រទេសសមាជិករបស់អង្គការណាតូ (NATO) មួយនេះ នឹងអាចដាក់ពង្រាយប្រព័ន្ធប្រឆាំងយានដ្រូនដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ក្នុងពេលឆាប់ៗនេះ ដើម្បីរារាំងការកើនឡើងនូវការរំលោភដែនអាកាសពីសំណាក់រុស្ស៊ី។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ionut Mosteanu បាននិយាយថា ប្រព័ន្ធ Merops ថ្មី គឺជិតត្រូវបានដាក់ពង្រាយហើយ ខណៈដែលទីក្រុងមូស្គូកាន់តែបង្កើនការសាកល្បង ចំពោះសមត្ថភាពរបស់សម្ព័ន្ធមិត្តយោធា នៅព្រំដែនប៉ែកខាងកើតរបស់ខ្លួន។ ចំណែកឧត្តមសេនីយ៍អាមេរិក លោក Christopher Donahue ដែលបាននិយាយជាមួយលោក Mosteanu បានបញ្ជាក់ថា ប្រព័ន្ធនេះគឺស្ទើរតែត្រៀមរួចហើយ។

លោកឧត្តមសេនីយ៍ Donahue ដែលជាមេបញ្ជាការកងទ័ពអាមេរិក ប្រចាំតំបន់អឺរ៉ុប និងអាហ្រ្វិក បានប្រាប់អ្នកសារព័ត៌មាន នៅឯមូលដ្ឋានយោធា Mihail Kogalniceanu ក្បែរឆ្នេរសមុទ្រខ្មៅថា៖ «យើងបានសាកល្បងវា ហើយវាកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ក្នុងការដាក់ពង្រាយ»។

គួរបញ្ជាក់ថា បណ្ដាមេដឹកនាំអឺរ៉ុប កំពុងស្វែងរករណសិរ្សរួបរួមមួយ នៅចំពោះមុខនៃការកើនឡើងនូវកាលុកលុយរបស់រុស្ស៊ី ជាពិសេសនៅក្នុងប្រទេសដែលមានព្រំដែនជាប់អ៊ុយក្រែន ដូចជារូម៉ានី និងប៉ូឡូញជាដើម។ ការកើនឡើងនូវចំនួននៃការលុកលុយរបស់យានដ្រូន បង្កឲ្យមានហានិភ័យដែលបង្ហាញពីភាពងាយរងគ្រោះរបស់ប្រទេសសមាជិកអង្គការណាតូ នៅព្រំដែនប៉ែកខាងកើតរបស់សម្ព័នភាព។

ហើយក្តីបារម្ភកំពុងកើនឡើងខ្ពស់ សម្រាប់រូម៉ានី ចាប់តាំងពីប្រទេសនេះរងប៉ះពាល់យ៉ាងខ្លាំង ដោយសារការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ ក្នុងការកាត់បន្ថយចំនួនទាហាន នៅអឺរ៉ុប៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm