សេចក្ដីរាយការណ៍៖ បក្សប្រឆាំងជប៉ុន ត្រៀមសម្រាប់ការបោះឆ្នោតមុនអាណត្តិ ឆាប់ជាងការរំពឹងទុក

2025/11/26 11:23:39 pm        70

សារព័ត៌មាន Yomiuri នៅថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា ប្រជាប្រិយភាពខ្ពស់របស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កំពុងជំរុញឲ្យគណបក្សប្រឆាំងបង្កើនការរៀបចំត្រៀម ក្នុងករណីដែលលោកស្រីសម្រេចប្រកាសឲ្យមានការបោះឆ្នោតមុនកាលកំណត់។

ការបោះឆ្នោតមុនអាណត្តិ ដែលអ្នកវិភាគខ្លះ លើកឡើងថា អាចនឹងកើតឡើងយ៉ាងឆាប់នៅខែមករា នឹងប៉ះពាល់ដល់គោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋបាល ក្នុងនោះរួមទាំងការពិភាក្សា អំពីផែនការសារពើពន្ធរយៈពេលវែងប្រចាំឆ្នាំរបស់ប្រទេសជប៉ុនផងដែរ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងរង្វង់ខែមិថុនា ឆ្នាំ២០២៦។

ដោយអាស្រ័យលើពេលវេលាដែលការបោះឆ្នោតអាចនឹងត្រូវបានប្រកាស វាក៏អាចប៉ះពាល់ដល់ពេលវេលា និងល្បឿននៃការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលជប៉ុនផងដែរ ដែលជាធម្មតាជៀសវាងមិនធ្វើការផ្លាស់ប្តូរគោលនយោបាយធំៗ នៅមុនការបោះឆ្នោត។

នាយកប្រតិបត្តិនៃគណបក្សប្រជាធិបតេយ្យធម្មនុញ្ញជប៉ុន (CDPJ) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុតរបស់ប្រទេសនេះ គឺលោក Jun Azumi បានផ្តល់សញ្ញាកាលពីថ្ងៃទី២៥ ខែវិច្ឆិកាថា គណបក្សរបស់លោកនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដើម្បីដណ្ដើមអាសនៈមកវិញពីក្រុមចម្រុះដែលកំពុងកាន់អំណាច។

ប្រធានគណបក្ស CDPJ លោក Yoshihiko Noda ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងសារព័ត៌មាន Yomiuri កាលពីដើមខែវិច្ឆិកានេះ ដែលបាននិយាយថា៖ «មានឱកាសល្អ ដែល (នាយករដ្ឋមន្ត្រី) អាចមានការពិចារណារំលាយសភា នៅដើមខែ»។

តែយ៉ាងណាក្ដី លោកស្រី Takaichi បានលើកឡើងម្តងហើយម្តងទៀតថា លោកស្រីមិនមានពេលវេលា ដើម្បីពិចារណាការបោះឆ្នោតមុនអាណត្តិឡើយ ហើយជំនួសមកវិញ នឹងផ្តោតលើការអនុវត្តគោលនយោបាយ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចពីការកើនឡើងនូវការចំណាយខ្ពស់នៃការរស់នៅ៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm