មនុស្ស ៤នាក់យ៉ាងតិច ក្នុងនោះមានរួមទាំងអ្នកពន្លត់អគ្គិភ័យម្នាក់ផងដែរ បានបាត់បង់ជិវិត និងយ៉ាងហោចណាស់ ៣នាក់ផ្សេងទៀត បានរងរបួស នៅពេលអគ្គិភ័យដ៏ធំមួយបានឆាបឆេះ នៅសង្កាត់ Tai Po ក្នុងទីក្រុងហុងកុងរបស់ប្រទេសចិន ដោយអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅបានឆេះរាលដាលពាសពេញរន្ទាឬស្សី នៅឯលំនៅឋានមួយ ដែលក៏បានធ្វើឲ្យអ្នកស្រុកជាច្រើននាក់ជាប់នៅក្នុងនោះផងដែរ។
សំណុំផ្សែងពណ៌ខ្មៅដ៏ធំ បានហុយទ្រលោមទៅកាន់ផ្ទៃមេឃនៅកន្លែងកើតហេតុ នៅឯប្លុកអគារ Wang Fuk Court នាថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) នេះ ដោយអណ្តាតភ្លើងបានរាលដាលដល់លំនៅឋានយ៉ាងហោចណាស់ ៣ប្លុក៕

