រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូង ចង់ឲ្យអតីតនាយករដ្ឋមន្ត្រីជាប់ពន្ធនាគារ ១៥ឆ្នាំ ពាក់ព័ន្ធនឹងច្បាប់អាជ្ញាសឹក

2025/11/27 02:53:57 am        95

រដ្ឋអាជ្ញាពិសេសរបស់កូរ៉េខាងត្បូង នៅថ្ងៃពុធ (ទី២៦ ខែវិច្ឆិកា) នេះ បានស្វែងរកការផ្ដន្ទាទោសជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ សម្រាប់អតីតនាយករដ្ឋមន្ត្រី លោក Han Duck-soo ជុំវិញការចោទប្រកាន់ ដែលថា លោកបានជួយដល់កិច្ចប្រឹងប្រែងមិនជោគជ័យរបស់អតីតប្រធានាធិបតី លោក Yoon Suk Yeol ក្នុងការដាក់ចេញច្បាប់អាជ្ញាសឹក កាលពីខែធ្នូឆ្នាំមុន។

លោក Han ត្រូវបានគេរំពឹងថា នឹងក្លាយជាអតីតសមាជិកគណៈរដ្ឋមន្ត្រីដំបូងគេ ដែលត្រូវបានទទួលសេចក្ដីសម្រេចពីតុលាការជាន់ទាប ជុំវិញការចោទប្រកាន់ព្រហ្មទណ្ឌ ទាក់ទងនឹងច្បាប់អាជ្ញាសឹក ហើយករណីរបស់លោក អាចក្លាយជាគំរូ សម្រាប់ការកាត់ក្តីបច្ចុប្បន្នរបស់លោក Yoon និងសេចក្តីសម្រេចផ្សេងទៀតដែលត្រូវបានរំពឹងថា នឹងកើតមានបន្តបន្ទាប់។ តុលាការបានឲ្យដឹងថា សេចក្ដីសម្រេច លើសំណុំរឿងរបស់លោក Han នឹងត្រូវធ្វើនៅថ្ងៃទី២១ ខែមករាឆ្នាំក្រោយ។

រដ្ឋអាជ្ញាមួយរូបបាននិយាយនៅថ្ងៃពុធនេះថា៖ «យើងជឿជាក់ថា ការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើចុងចោទ (លោក Han) គឺជារឿងចៀសមិនផុតឡើយ ដើម្បីការពារកុំឲ្យមានប្រវត្តិសាស្រ្តអាក្រក់បែបនេះកើតឡើងម្តងទៀត»។

គួរបញ្ជាក់ថា លោគ Han ត្រូវបានចោទប្រកាន់ពីបទជួយ និងគាំទ្រដល់តួនាទីរបស់លោក Yoon ជា «មេគំនិតបះបោរ» ដែលបានប្រកាសច្បាប់អាជ្ញាសឹកគ្រាអាសន្នដោយខុសច្បាប់។ យោងតាមការចោទប្រកាន់នោះ បានបញ្ជាក់ថា លោក Han មានកាតព្វកិច្ចពិនិត្យមើលការរំលោភបំពានសិទ្ធិអំណាច តាមអំពើចិត្តរបស់ប្រធានាធិបតី ក្នុងឋានៈជានាយករដ្ឋមន្ត្រី ដែលជា «អ្នកត្រួតត្រាលំដាប់ទី២ ក្នុងកិច្ចការរដ្ឋ»៕

អត្ថបទដែលទាក់ទង

អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm