ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យឆេះអគារលំនៅឋាននៅទីក្រុងហុងកុង កើនឡើងដល់៤៤នាក់ និងរាប់រយនាក់បាត់ខ្លួន

2025/11/27 03:30:36 pm        198

នគរបាលក្រុងហុងកុងបាននិយាយនៅថ្ងៃព្រហស្បតិ៍ ២៧ វិច្ឆិកានេះ ថា ចំនួនអ្នកស្លាប់ក្នុងអគ្គិភ័យដែលបានឆាបឆេះអគារលំនៅឋាននៅទីក្រុងនេះបានកើនឡើងដល់ ៤៤ នាក់ ដោយមនុស្ស ៤៥ នាក់នៅតែស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ក្រោយហេតុការណ៍អគ្គិភ័យដ៏សន្ធោសន្ធៅកាលពីថ្ងៃពុធសប្ដាហ៍នេះ ។

ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃពុធ២៦វិច្ឆិកាសប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់២៧៩  នាក់នៅតែបាត់ខ្លួន បន្ទាប់ពីអគ្គិភ័យដ៏សាហាវបំផុតរបស់ទីក្រុងក្នុងរយៈពេលបីទសវត្សរ៍បានឆាបឆេះអគារលំនៅឋានខ្ពស់ៗស្រោបដោយរនាំងឫស្សីដែលអាចងាយឆេះបាន។ អគ្គិភ័យក្នុងប្លុកអគារខ្ពស់ៗ Hong Kong towers នៅតែមិនទាន់ត្រូវបានពន្លត់ទាំងស្រុងនៅឡើយទេមកដល់ថ្ងៃព្រហស្បតិ៍នេះ ។

នាយកប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង (HKSAR)លោក John Lee បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អគ្គិភ័យនៅតំបន់ Wang Fuk Court ក្នុងសង្កាត់ Tai Po របស់ក្រុងហុងកុង ត្រូវបានគ្រប់គ្រងបានជាបណ្ដើរៗហើយ ក្រោយក្រុមអ្នកពន្លត់អគ្គិភ័យប្រឹងប្រែងជាឥតសម្រាក។

លោក Derek Armstrong Chan អនុប្រធាននាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា មនុស្ស ៤០នាក់បានស្លាប់នៅកន្លែងកើតហេតុ និង ៤ នាក់ផ្សេងទៀតបានស្លាប់ក្នុងមន្ទីរពេទ្យ។ លោកបានបន្ថែមថា សេវាពន្លត់អគ្គិភ័យកំពុងប្រឹងប្រែងទៅឲ្យដល់ជាន់ខាងលើនៃអគារចំនួនពីរ។

លោក Chung និយាយថានៅក្នុងម៉ោងងងឹត វានឹងបង្កគ្រោះថ្នាក់ និងការលំបាកបន្ថែមដល់ប្រតិបត្តិការរបស់ពួកលោក ហើយរហូតមកដល់ពេលនេះ សីតុណ្ហភាពក្ដៅនៅខាងក្នុងកន្លែងកើតហេតុអគ្គិភ័យនៅតែខ្ពស់ខ្លាំង។ ដូច្នេះពួកលោកមានការលំបាកក្នុងការបន្តទៅជាន់ខាងលើនៃអគារទាំងពីរ។ លោកថាមនុស្សបីនាក់ដែលមានអាយុចន្លោះពី ៥២ ទៅ ៦៨ ឆ្នាំត្រូវបានចាប់ខ្លួនក្នុងករណីសង្ស័យពីបទមនុស្សឃាត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        74
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        107
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm